អបអរសាទរពិធី ប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ចំនួន១៩ រូប ក្នុងអាណត្តិទី៣ ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩...
ខេត្តបន្ទាយមានជ័យ៖ អបអរសាទរពិធី ប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ចំនួន១៩ រូប ក្នុងអាណត្តិទី៣ ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គឹម វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ក្នុងអាណត្តិទី៣ ពិធីប្រកាស ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ចំនួន១៩ រូប ប្រារព្ធធ្វើឡើង ក្នុងសាលាក្រុងប៉ោយប៉ែត ក្នុងអង្គពិធីនេះ នៅថ្ងៃនិងដែល ក៏មានការចូលរួម ពីឯកឧត្តម លោកឧកញ៉ា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងក្រុងប៉ោយប៉ែត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំង ចៅសង្កាត់ លោកមេភូមិ អនុភូមិ និងប្រជាពលរដ្ឋមកពីបណ្តាភូមិផ្សេងៗ និងលោកអភិបាលស្រុកអារញ្ញ ប្រទេសថៃ ចូលរួមក្នុងពិធីនៅថ្ងៃនេះយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ផងដែលថា៖ពិធីប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សារបស់ក្រុងប៉ោយប៉ែត គឺត្រូវបានសង្កេតឃើញថា៖ លោកឧកញ៉ា សាន ស៊ានហូ ជាប្រធានក្រុមប្រឹក្សា ហើយសរុបក្រុមប្រឹក្សា ព្រមទាំងសមាជិកក្រុមប្រឹក្សាមានចំនួន១៩នាក់ ។
ឈ្លៀតក្នុងឱកាសនេះផងដែល ឯកឧត្តម គឹម វណ្ណៈ បានមានប្រសាសន៍ផ្តាំផ្ញើដល់រដ្ឋបាលក្រុង និងក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ត្រូវយកចិត្តទុកដាក់ក្នុងបំរើសេវាសារធារណៈដល់ពលរដ្ឋ និង មិនត្រូវមានការរើសអើងឬប្រកាន់ និន្នាការនយោបាយឡើយ ទោះបីពលរដ្ឋមកពីគណបក្សណាក៏ដោយ ត្រូវតែបំរើសេវាជូន ពលរដ្ឋអោយបានភាពស្មើៗគ្នា។
ឯកឧត្តមបន្តទៀតថា៖ ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែងនេះ ក្រុមប្រឹក្សា និង សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត រាប់រហូតដល់ ៣០ថ្ងៃ ត្រូវទៅប្រកាសទ្រព្យសម្បត្តិនៅអង្គភាពពង្រឹងអំពើពុករលួយ ហើយត្រូវទៅប្រកាស ទ្រព្យសម្បត្តិរៀងរាល់២ឆ្នាំម្តង ។
ឯកឧត្តមបន្តអោយដឹងទៀតថា៖ ត្រូវលើកទឹកចិត្តដល់ពលរដ្ឋដែលបានចូលរួមចំណែកក្នុងគោលនយោបាយ ដើម្បីភូមិ/ឃុំ មានសុវត្ថិភាព កាត់បន្ថយបទល្មើសផ្សេងៗ ជាពិសេសត្រូវចូលរួមចំណែកលុបបំបាត់បញ្ហាគ្រឿងញៀន ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង នៅក្នុងខេត្តបន្ទាយមានជ័យក្នុងឆ្នាំ ២០១៩ នេះ នៅតាមក្លឹប ខារ៉ាអូខេ ត្ត្រូវតែមិនមានគ្រឿងញៀនតទៅទៀត អោយខានតែបាន។
ជាកិច្ចបញ្ចប់ៈ ក្នុងកម្មវិធីក៏មានការថតរូបទុកជាអនុស្សាវរីរបស់ក្រុមប្រឹក្សាជាមួយឯកឧត្តម គឹម វណ្ណៈ ព្រមទាំងមានការ ជូនជាបាច់ផ្កា ពីសំណាក់អភិបាលខេត្តស្រុកអារញ្ញ ប្រទេសថៃ និងពីសំណាក់ភ្ញៀវកិត្តិយសជូនដល់លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតផងដែល៕
ដោយៈ លោក ជួង វិសិដ្ឋ និពន្ធនាយក
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com