ខេត្តកំពង់ចាម៖ អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋមួុយខ្នងបង្កការផ្ងាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ចុះជួយពន្លត់ និងជួយអន្តរាគមន៍។ កាលពីវេលាម៉ោង១៣និង០៣ នាទី ថ្ងៃទី២១ មិថុនា ២០១៩ ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយខ្នងខាងលើបណ្ដលអោយ ខូចខាតផ្ទះចំនួន០១ខ្នង របស់ឈ្មោះ ហ៊ូ ហួយ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរលក់ដូរ ស្ថានភាព ផ្ទះឈើលើថ្មខាងក្រោម មាន៤បន្ទប់ ទំហំ ៧មx២២ម បណ្ដាលអោយខូចខាតផ្ទះទាំងស្រុង តែមិនបណ្ដាលឆេះរាលដាលផ្ទះអ្នកជិតខាងទេ។ ក្នុងករណីខាងលើលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តបានបញ្ជារអោយកម្លាំងនគរបាល បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការនគរបាលខេត្ត ដឹកនាំដោយលោកស្នងការរងទទួលផែន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍រដ្ឋបាលវាលវង់ ព្រមទាំងប្រជាការពារ និងប្រជាពលរដ្ឋ សហការជួយពន្លត់ទប់ស្កាត់មិនអោយឆេះរីករាលដាលបន្តទៀត ។ បើតាមសម្តីម្ចាស់ផ្ទះបានអោយដឹងថា៖ ពេលនោះគាត់នៅផ្ទះម្នាក់ឯង ពេលគាត់កំពុងអង្គុយមើលក្មួយអាយុ០៨ខែ បានឃើញអណ្ដាតភ្លើងបានឆាបឆេះ ពីខាងលើផ្ទះ នៅផ្នែកខាងក្រោយ ជាកន្លែងដាក់ខោអាវ ហើយគាត់បានស្រែកអោយអ្នកជិតខាងជួយ រួចភ្លើងបានជ្រុះធ្លាក់មកលើធុង ហ្គាស បណ្ដាលអោយផ្ទុះឆេះខ្លាំងតែម្ដង ហើយគាត់ក៏មិនដឹងថាមូលហេតុអ្វីដែលបណ្ដាលអោយឆេះនោះទេ។ ទ្រព្យសម្បត្តិដែលបាត់បង់រួមមានៈ ផ្ទះ០១ខ្នង មាន០៤បន្ទប់ ទូឈើចំនួន០៥ សាឡុងអង្គុយចំនួន ០៦ កុំព្យូទ័រចំនួន ០១គ្រឿង តុឈើប្រវែង ១ម x ២,៥០សម ចំនួន០១ ទូរទស្សន៍ចំនួន ០៤គ្រឿង ប្រាក់ដុល្លាចំនួន ៧០០ ដុល្លារ និងសំភារៈ មួយចំនួន ។ ក្រោយកេីតហេតុសមត្ថកិច្ចយើងបានពន្លត់រលត់អស់១០០% មិនបណ្ដាលអោយប៉ះពាល់ដល់មនុស្ស និងផ្ទះប្រជាពលរដ្ឋបន្តនោះទេ ដោយប្រើប្រាស់រថយន្តអគី្គភ័យចំនួន០៤ គ្រឿងក្នុងនោះរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តចំនួន០៣គ្រឿង រថយន្តពន្លត់អគ្គីភ័យស្រុកកំពង់សៀម ចំនួន០១គ្រឿង ប្រើប្រាស់ទឹកចំនួន ១២រថយន្ត ទើបបានគ្រប់គ្រងសភាពការនៃការកើតហេតុបានស្ងប់ជាស្ថាពរ៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា