ខេត្តព្រះសីហនុ ៖ ករណីមួយដ៏រន្ធត់!នៅវេលាម៉ោងជិត០៥ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់ប្រាំពីជាន់ ត្រូវបានបាក់រលំ បណ្ដាលអោយមនុស្សស្លាប់០៣នាក់និង១៨នាក់ រងរបួសធ្ងន់ស្រាល ខូចរថយន្តអស់ជាច្រើនគ្រឿង ស្ថិតនៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបង្កការភ្ញាក់ផ្អើល ពេញប្រទេសកម្ពុជា នៅក្នុងបណ្ដាញសង្គម fb និង វែបសាយ ក្នុងស្រុក។ បន្ទាប់ពីមានករណីបាក់រលំអាគារ៧ជាន់ទើបសាងសង់ថ្មី កើតឡើង រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្ដីប្រកាសព័ត៌មាន អោយដឹងថា៖ ករណីបាក់រលំអគារ៧ជាន់ នៅព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះដែលកំពុងដំណើរការសាងសង់កម្ពស់៧ជាន់ មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលអោយស្លាប់មនុស្សចំនួន៣នាក់ស្ត្រីម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១៨នាក់ ដែលជាកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋាននោះ។ សមត្ថកិច្ចសម្រេចឃាត់ខ្លួនមនុស្ស០៤នាក់យកទៅសួរនាំ ក្នុងនោះមានម្នាក់ជាថៅកែម៉ៅការសំណង់ និង០៣នាក់ទៀត ជាអ្នកពាក់ព័ន្ធ។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា៖ សំណង់អគារនេះមានទំហំទទឹង១៥ម៉ែត្រ បណ្ដោយ ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់ បានប្រមាណ៧០ ទៅ៨០ភាគរយហើយ។ បច្ចុប្បន្នក្រុមការងារកំពុងបន្ដសង្គ្រោះ ជនរងគ្រោះបន្ថែមទៀត ដែលគេសង្ស័យថា មិនដឹងមានមនុស្សស្លាប់ប៉ុន្មាននាក់ទៀតទេ ដែលស្ថិតនៅក្នុងគំនរអាគារដែលរលំនោះ។ អាជ្ញាធរបានបញ្ជាក់ទៀតថា៖ ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អាគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអាគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ។ បច្ចុប្បន្នៈ ថៅកែម៉ៅការសាងសង់ និងអ្នកពាក់ព័ន្ធចំនួន០៣នាក់ ត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្ដចាត់ការតាមនីតិវិធី៕ "សូមរងចាំតាមដាន ព័ត៌មានលម្អិតនៅវគ្គបន្តក្រោយទៀត" រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា