ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក​ អ៊ុច សុខុន ស្នងការនគរបាលខេត្តនិងលោក ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង រងការរិះគន់ពីសំណាកពលរដ្ឋយ៉ាងចាស់ដៃថា៖ គ្មាន់ចំណាត់ការបង្ក្រាបបនល្បែងភ្នាល់តាមអនឡាញអ៊ិនធឺណែត.!!!
Fri,07 June 2019 (Time 01:44 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 904នាក់)


ខេត្តបាត់ដំបង៖ លោក អ៊ុច សុខុន ស្នងស្នងការនគរបាលខេត្ត និងលោក ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង រងការរិះគន់ពីសំណាកពលរដ្ឋយ៉ាងចាស់ដៃថា៖ គ្មានចំណាត់ការបង្ក្រាបបនល្បែងភ្នាល់បាល់តាមអនឡាញ អ៊ិនធឺណែត ជាច្រើនកន្លែង លែងភ្នាល់ទឹកភ្លៀង ល្បែងចាក់កន្ទុយ លេខ ឆ្នោតថៃ,ខ្មែរ,ឆ្នោតយួន,ដែលជាល្បែងពេញនិយម ដែលលក់នៅតាមផ្ទះ,និងលក់នៅក្នុងផ្សារជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង។ យោងតាមប្រភពពលរដ្ឋរស់នៅខេត្តបាត់ដំបង ដែលជា អាណាព្យាបាលរបស់ក្មេងៗកំពុងពេញការសិក្សា បានសម្តែងនូវការព្រួយបារម្ភៈជាខ្លាំងខណៈដែលក្នុងទីរួមខេត្តសំបូរទៅដោយ ល្បែងហ្គេម,ល្បែងលេងភ្នាល់ចាក់បាល់តាមអនឡាញអ៊ិនធឺណែត បើកលេងយ៉ាងគគ្រេកគគ្រែងយ៉ាងណាធិបតេយ្យ។ សូមបញ្ជាក់ បនល្បែងស៊ីសងភ្នាល់តាមអនឡាញ អ៊ិនធឺណែត ជាច្រើនកន្លែង ដែលមានទីតាំងទី១-ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ទី២-(ស្ថិតនៅខាងក្រោយផ្សារភូពុយ)។ ទី៣-ស្ថិតនៅក្នុងផ្ទះល្វែងបុរីថ្មី(ផ្សារបុរីថ្មី) ភូមិកម្មករ សង្កាត់ស្វាយប៉ោ។ ទី៤-ស្ថិតនៅ(ជិតផ្សារបឹងឈូក) ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ។ ទីតាំងទី៥-នៅក្នុង(ផ្ទះមេឆ្នោត) ដែលកន្លងមកខាងសមត្ថកិច្ចបានបង្ក្រាបអោយបិទ ហើយក៏បើកវិញ។ស្ថិតភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ទី៦-ស្ថិតនៅក្នុងផ្ទះល្វែង បុរីពាណិជ្ជកម្ម(ផ្សារលើ) ភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទាំងតាំង លេងហ្គេម ល្បែងភ្នាល់តាមអនឡាញអ៊ិនធឺណែត ខាងលើនេះហើយគឺជាដើមចម បង្វក់ក្មេងសិស្សសាលា ញៀនលេង គេចពីការរៀនសូត្រ គេចពីសាលារៀន និងអាចបែកគំនិតឈានទៅដល់ការលួចឆក់ ប្លន់ រួមនិងសេពគ្រឿងញៀន តាមបក្សពួកជាដើម.ល.។ ដោយឡែកលោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបណ្តែតបណ្តោយ អោយមេបនល្បែង ហ្គេម, ល្បែងភ្នាល់បាល់ទាត់ ចាក់ដាក់ប្រាក់តាមអនឡាញ អ៊ិនធឺណែត ល្បែងភ្នាល់ទឹកភ្លៀង និងល្បែងចាក់កន្ទុយ លេខ ឆ្នោតយួន,ខ្មែរ,ថៃ កំពុងពេញនិយម យ៉ាងពេញបន្ទុក ពាសពេញទីក្រុងបាត់ដំបង ដោយពំុឃើញមានសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធប្រចាំក្រុងបាត់ដំបង ធ្វើការទប់ស្កាត់ បង្ការ ឬ បង្ក្រាប នោះទេ។ ឬមួយលោក អ៊ុច សុខុន ស្នងការនគរបាលខេត្ត និងលោក ងួន រតនៈអភិបាលខេត្តបាត់ដំបង មិនបង្ក្រាបបនល្បែងខាងលើនេះ.? ព្រោះខ្លាចបាត់ឆ្នាំងបាយរបស់ខ្លួនហើយមើលទៅនោះ.? ទើបហ៊ានប្រឆាំងនិងអនុសាសន៍សម្តេច ក្រឡាហោ​ម ស ខេង ឧបនា​យករដ្ឋ​ក្រសួង​មហា​ផ្ទៃ ដែលសម្តេច​ចាត់​​ទុក្ខថា​៖ ល្បែងស៊ីសងគ្រប់ប្រភេទជាល្បែងខុសច្បាប់ ហើយ​វាផ្ទុ​យនិងភូមិ,ឃុំ មានសុវត្ថភាពទាំង៩ចំនុច ដែលផ្គើនទៅនិងចំនុចទី៥ គ្មានបនល្បែងស៊ីសង ថែមទៀតផង។ ​ទាំងនេះហើយដែលកើតមានអំពើចោ​រកម្ម លួច​ឆក់ប្លន់ ម្យ៉ាងវិញទៀតអាចនិងប្រើប្រាស់សេពគ្រឿងញៀន រួមនិងកើត មានអំពើរហឹង្សាក្នុងគ្រួសារ ​ដោយ​លេងល្បែ​ងចាញ់​លុយអស់​ ទៅជុំរិតលុយពីប្រពន្ឋ ឬកូនថែមទៀតផង។ ពាក់ព័ន្ធករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មានយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក អ៊ុច សុខុន និងលោក ងួន រតនៈ បានទេ ដោយពុំស្គាល់លេខទូរសព្ទ័របស់ឯកឧត្តម ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជូនដល់ថ្នាក់ដឹកនាំបានជ្រាបជាព័ត៌មាន ចុះផ្សាយក្នុងន័យស្ថាបនា កែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចឈ្មោះបុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំស្វាគមន៍ រង់ចាំសាមី បកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន ប៉ោយប៉ែតប៉ុស្តិ៍ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1370 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6682 នាក់
ខែនេះ :
22520 នាក់
3 ខែនេះ :
77139 នាក់
សរុប :
1661066 នាក់