ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រដ្ឋបាលសាលាខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាស នៃកំណើនអ្នកស្លាប់២៨នាក់ និងរងរបួស២៦នាក់ សរុប៥៤ ដែលសង្គ្រោះបាននៅក្នុងគំនរបាក់រលំអគារ ៧ជាន់...!!! (មានវីដេអូ)
Tue,25 June 2019 (Time 08:14 AM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 800នាក់)


ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីប្រកាស របស់រដ្ឋបាលសាលាខេត្តព្រះសីហនុ គិតត្រឹមម៉ោង០៤និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៩ ក្រុមប្រតិបត្តិការជួយសង្គ្រោះ បានរកឃើញជនរងគ្រោះបន្ថែមបានចំនួន ៤នាក់ទៀត ដែលក្នុងនោះ មានពីរនាក់នៅរស់រានមានជីវិត សរុបជនរងគ្រោះដែលបានយកចេញពីគំនរបាក់បែក នៃអាគារបាក់រលំ មានចំនួនសរុប ៥៤នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ២៨នាក់ ស្រី០៤នាក់ និងអ្នករងរបួសមានចំនួន២៦នាក់ ស្រី០២នាក់ ហើយចំពោះជនរងគ្រោះដែលបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារ ទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីបានចំនួន២៤សព រួចហើយដែល។ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ បានអោយដឹងថា៖ ក្រុមប្រតិបត្តិការសង្គ្រោះ រុះរកជនរងគ្រោះនៅតែបន្តរុះរករហូតដល់យកជនរងគ្រោះចែញអោយអស់ពីគំនរបាក់បែកនៃអាគារបាក់រលំ។ សូមបញ្ជាក់ថា៖ មកទល់ពេលនេះ គំនរបាក់បែកត្រូវបានក្រុមការងារជួយសង្គ្រោះ ធ្វើការករកាយលើកចេញបានចប្រមាណ ៨៥ ភាគរយហើយ ។ ជាមួយគ្នានេះផងដែរ ក្នុងនាមក្រុមការងារជួយសង្គ្រោះទាំងអស់ និងព្រមទាំង រដ្ឋបាលសាលាខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់នៅទីតាំងកើតហេតុទាំងកណ្ដាលអធ្រាត្រ បន្ទាប់ពីបានបញ្ចប់បេសកកម្មក្រៅប្រទេស។ វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺពិតជាបានផ្តល់នូវ កម្លាំងចិត្តដ៏ធំធេងដល់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងបានលើកទឹកចិត្តដល់ក្រុមការងារជួយសង្គ្រោះដែលកំពុងចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការរុករកជនរងគ្រោះដែលនៅសល់ក្រោមគំនរអគារបាក់រលំនេះ អោយកាន់តែបានឆាប់រួចរាល់ជាស្ថាពរ ។ សូមបញ្ជាក់ថា៖ រដ្ឋបាលសាលាខេត្តព្រះសីហនុ ក៏បានប្រកាសជូនបងប្អូនសាច់ញាតិ ដោយសង្ស័យថា មានគ្រោះថ្នាក់នៅក្នុងឧបទ្ទវហេតុនេះ សូមទំនាក់ទំនងសាកសួរព័ត៌មាន តាមរយះលេខទូរស័ព្ទ:០១៦ ៥២៦ ៥២០ និង ០១៦ ៣២១ ០១០ ៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
845 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6157 នាក់
ខែនេះ :
21995 នាក់
3 ខែនេះ :
76614 នាក់
សរុប :
1660541 នាក់