ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បេីកម៉ូតូមិនប្រយត្ន័ ជ្រុលទៅបុកគោយន្តកន្ត្រៃពីខាងក្រោយ បណ្ដាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល...!!!
Mon,24 June 2019 (Time 06:12 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 728នាក់)


ខេត្តឧ​ត្ត​រ​មានជ័យ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​គោយន្ត​កន្ត្រៃ បណ្ដាលអោយមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះមានមន្ត្រីនគរបាលផងដែល នៅ​ផ្លូវ​លេខ២៦៨៦ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៥-១៦ ដែលហេតុការណ៍នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទីល្ងាច ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ឈូក​មាស សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​អោយរបួសចំនួន ២​នាក់ ធធ្ងន់១ម្នាក់ និងស្រាល១ម្នាក់។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ អ្នកបើកបរមម៉ូតូ YAMAHA EXCITER ពណ៌​ខៀវ គ្មាន​ពាក់​ស្លាក​លេខ បើកដោយឈ្មោះ ស៊ីវ សុ​ផេង ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មន្ត្រីនគរបាល កំពុងតែ​រៀន​នៅ​សាលា​ភូមិភាគ​៤ ខេត្តព្រះវិហារ​ រស់នៅភូមិបន្ទាយចាស់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ របួសធ្ងន់​បាក់​ដៃ​ខាងស្តាំ និង​ជើង​ខាងស្ដាំដោយធ្វេីដំណេីរពី​លិច​ទៅ​កើត និងអ្នករួមដំណីេរម្នាក់ឈ្មោះ ឡា ឡឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល កំពុងតែ​រៀន​នៅ​សាលា​ភូមិភាគ​៤ ខេត្ត​ព្រះវិហារ​ រស់នៅ​ភូមិ​ត្នោត សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ របួសស្រាល​ បានបើកបរ​ម៉ូតូ បើក្នុងល្បឿនលឿន គ្មានការប្រុងប្រយ័ត្ន ជ្រុលទៅបុក​គោយន្ត​កន្ត្រៃ​ពី​ខាងក្រោយ​ផ្នែក​ខាងឆ្វេង ចំណែករីឯអ្នកបើកបរគោយន្តកន្ត្រៃ ឈ្មោះ ឡា​ត់ រដ្ឋា ភេទ​ប្រុស មុខរបរ​កសិករ រស់នៅ​ភូមិ​ឈូក​មាស សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រត់​គេចខ្លួនបាត់​ ក្នុងសភាពបើកបរស្របទិសគ្នាពីលិចទៅកើត។ ក្រោយពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ចរាចរណ៍​ក្រុង បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ បញ្ជូន​អ្នករងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត និង​ធ្វើការ​វាស់វែង​កន្លែង​កើតហេតុ​​ ចំណែកមធ្យោបាយទាំងពីរ កម្លាំង​នគរបាល​ចរាចរណ៍​ក្រុង បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​សំរោង ដើម្បី​រៀបចំ​នីតិវិធី​បន្ត​៕ ដោយៈ លោក ហ៊ីម ឯល និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
865 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6177 នាក់
ខែនេះ :
22015 នាក់
3 ខែនេះ :
76634 នាក់
សរុប :
1660561 នាក់