រាជធានីភ្នំពេញ៖ ដោយយោងតាមព្រះរាជក្រឹត្យនៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ អភិបាលខេត្តថ្មីៈ ព្រះសីហនុ.កំពង់ចាម និង ព្រះវិហារ ត្រូវបានតែងតាំង លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ដែលបានសុំលាលែងពីតំណែង។ ចំណែកលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវបានតែងតាំជាអភិបាលខេត្តកំពង់ចាម ជំនួសលលោក គួច ចំរើន វិញ។ រីឯលោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង ត្រូវបានតែងតាំជាអភិបាល ខេត្តព្រះវិហារ ជំនួសលោក អ៊ុន ចាន់ដា វិញ។ ការតែងតាំងនេះបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើលិខិតស្នើទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរភារកិច្ចលោកគួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ទៅជាអភិបាលខេត្តព្រះសីហនុ.ជំនួសលោក យន្ត មីន ដែលបានសុំលាលែងពីតំណែង។ ចំណែកលោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ត្រូវបានស្នើផ្ទេរភារកិច្ចទៅជាអភិបាលខេត្តកំពង់ចាម ជំនួសលោក គួច ចំរើន។ រីឯលោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង ត្រូវបានស្នើទៅជាអភិបាល ខេត្តព្រះវិហារ ជំនួសលោកអ៊ុន ចាន់ដា៕ "សូមអានព្រះរាជក្រឹត្យ ទាំងស្រុង" ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា