បើករថយន្តRAV4 មិនប្រយ័ត្ន រ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលអោយរថយន្តរងការខូចខាតយ៉ាងដំណំ...!!! រាជធានីភ្នំពេញ៖ រថយន្ត០១គ្រឿង ម៉ាក RAV4 បើកក្នុងល្បឿនលឿន ថែមទាំងលេងទូរស័ព្ទបណ្តើរ ខណៈបើកបរមិនប្រយ័ត្ននោះ ក៏រ៉េចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវក្រឡាប់តែម្តងតែសំណាងល្អមិនមានអ្នករងរបួសធ្ងន់ធ្ងរគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវP6 កែងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមប្រភពពីសន្តិសុខ ដែលយាមនៅជិតកន្លែងកើតហេតុ បានប្រាប់អោយដឹងថា៖ នៅមុនកើតហេតុ គេឃើញមានរថយន្ត មួយគ្រឿង ម៉ាក RAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3059 បេីកបរដោយបុរសម្នាក់ រួមនិងមិត្តភក្ត្រ័ ២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវP6 ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈពេល មកដល់ចំណុចកើតហេតុខាងលេី រថយន្តខាងលេីបានរ៉េចង្កូត ដោយអ្នកបើកកំពុងលេងទូរស័ព្ទ ហេីយក៏ជ្រុលចង្កូតមកខាងស្តាំបុកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹង បណ្ដាលអោយរថយន្តក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ និង បង្គោលភ្លើងរលើងគល់ផងដែល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងបានសម្រប សម្រួលភាគីទាំងសងខាង ដោយភាគីក្រុមហ៊ុនឯកជនបឹងកក់ បានទាថ្លៃខូចខាតបង្គោលភ្លើងចំនួន ២០០០ដុល្លាតែខាងរថយន្តបង្កគ្មានលិទ្ធភាព ក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុង អោយចុះមកធ្វេីការវាស់វែងយករថយន្តខាងលេី ទៅរក្សារទុកនៅការិយាល័ជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយៈ លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.piooetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា