ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បុរសឈ្មោះ ហេង សុវណ្ណារ៉ា ហ៊ានផ្ទុះអាវុធ ១១ គ្រាប់ បង្កការភ្ញាក់ផ្អើលទាំងយប់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឃាត់ខ្លួននាំទៅតុលាការ...!!!
Wed,26 June 2019 (Time 03:28 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 725នាក់)


រាជធានីភ្នំពេញ ​៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ហេង សុវណ្ណារ៉ា ដែលជានាយរងការិយាល័យប្រឆាំគ្រឿងញៀន(ក៤)ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធនិងករណីបាញ់រះលើផ្ទះពលរដ្ឋ នៅសង្កាត់ទឹកថ្លា កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះ។ សមត្ថកិច្ចបានអោយថា៖ ជនសង្ស័យមានឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ នគរបាល មានតួនាទីជា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ ត្រូវបាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនទាំកណ្តាលយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ​ជនរងគ្រោះឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជន​ជាតិខ្មែរ មុខរ​បរ បោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដែលហេតុការណ៍បាញ់បោះបង្កឡើងដោយជនសង្ស័យឈ្មោះ ហេង សុវណ្ណារ៉ា បានបង្កឡើង នៅវេលាម៉ោង ម៉ោង១០ និង​៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបោកអ៊ុតស៊េរីទំនើប ផ្លូវបេតុង ក្រោយ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ ជនសង្ស័យ ត្រូវបានគេឃើញបើករថយន្តម៉ាក ហ៊ីយ៉ាន់ស្តារ៉ិច ព័ណ៌ស០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-9509 ទៅឈប់មុខផ្ទះកើតហេតុ មើលទៅទំនងជាស្រវឹងផង បន្តិចក្រោយមក ជនសង្ស័យ ក៏បានដកកាំភ្លើង ម៉ាក AK ស្វាយបត់ បាញ់រះសំដៅផ្ទះរបស់ជនរងគ្រោះចំនួន១១គ្រាប់ ប៉ុន្តែសំណាងល្អដែលមិនបង្កអោយមានអ្នករងរបួស។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានព្យាយាមបើករថយន្តរត់គេចចេញពីកន្លែងខ្លួនបង្កហេតុ តែត្រូវសមត្ថកិច្ចជំនាញតាមចាប់ខ្លួនបាន និងដកហូតវត្ថុតាងបានភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ។ បច្ចុប្បន្ន៖ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ហេង សុវណ្ណារ៉ា ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយៈ សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
883 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6195 នាក់
ខែនេះ :
22033 នាក់
3 ខែនេះ :
76652 នាក់
សរុប :
1660579 នាក់