ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៩ មានការបែកធ្លាយមកថា៖ លោក អាន់ សំអាត ប្រធានការិយា ល័យច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ បានប្រព្រឹត្តអំពើរពុករលួយយ៉ាងពេញបន្ទុក ដោយធ្វើសកម្មភាព គៀបសង្កត់ ធ្វើបាប ជញ្ជក់ឈាមពីប្រជាពលរដ្ឋក្រីក្ររាប់ពាន់នាក់ពូកែខាងប្រម៉ូលប្រាក់បានរាប់ម៉ឺនដុល្លាក្នុងមួយខែ តាមរយ:ការផ្ដល់សៀវភៅឆ្លងដែន ។ ប្រភពបានអោយដឹងថា៖ លោក អាន់ សំអាត បានដាក់ បណ្ដាញជាច្រើនកន្លែងនៅសង្កាត់អូរស្មាច់ ទទួលប្រម៉ូលធ្វើសៀវភៅឆ្លងដែនកំណត់យកប្រាក់ក្នុងម្នាក់ "ពី១៤ទៅ១៥ម៉ឺនរៀល" ពីពលរដ្ឋមកពីខេត្តផ្សេង ដែលត្រូវការប្រើប្រាស់សៀវភៅឆ្លងដែនជាចំបាច់ ទៅព្យាលជុំងឺ រឺទៅធ្វើពលករស្រុកថៃ។ ប្រភពបន្ថែមថា ៖ ក្នុងម្នាក់ៗត្រូវចំណាយប្រាក់ "ពី១៤ទៅ១៥ម៉ឺនរៀល" គឺអ្នកប្រម៉ូលទទួលធ្វើបណ្ណ័ព្រំដែន ដែលជាបណ្តាញនោះ បានយកប្រាក់មកប្រគល់អោយលោក អាន់ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយចំនួន១០ម៉ឺនរៀល ក្នុងម្នាក់ៗ រីឯកអ្នកប្រម៉ូលប្រាក់បានចំណេញក្នុងមួយនាក់៤ទៅ៥ម៉ឺនរៀល សម្រាប់ថ្លៃធ្វើសៀវភៅ ឬប័ណ្ណព្រំដែន។ ប្រភពបានបន្តទៀតថា៖ លោក អាន់ សំអាត អាងខ្លួនជា ប្រធានការិយាល័យច្រកចេញចូលតែមួយ ធ្វើអ្វីស្រាប់តែអំពើចិត្ត ក្នុងការប្រមូលប្រាក់ពីពលរដ្ឋក្រីក្រ តាមរយ:ការផ្ដល់សៀវភៅឆ្លងដែន ទើបហ៊ានផ្គើន និង អនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ ក្នុងការផ្ដល់បណ្ណ័ព្រំដែន យកថ្លៃសេវ៉ា "ចាប់ពី១៤ម៉ឺនរៀលនិង១៥ម៉ឺនរៀល"ក្នុងសៀវភៅឆ្លងដែនមួយក្បាល។ ដែលសៀវភៅបន្ទុកក្រសួងមហា ផ្ទៃតម្រូវកំណត់ បណ្ណ័ព្រំដែន ក្នុងមួយក្បាលតែពីម៉ឺនរៀល។ មិនតែប៉ុណ្ណោះលោក អាន់ សំអាត បានយកលំនៅដ្ឋានរបស់ខ្លួន ធ្វើជាកន្លែងច្រកចេញចូលតែមួយសំរាប់ធ្វើបណ្ណ័ឆ្លងដែន និងបំពេញបែបបទផ្សេងៗដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យឯកសារផ្សេងៗពីរដ្ឋបាលសាលាខេត្តនោះទេ គ្រាន់តែមានហត្ថលេខាលោក លឹម សុខតូ អភិបាលរង ខេត្តម្នាក់គែគ្រប់គ្រាន់ហើយ ដោយមិនគោរពទៅតាមបទដ្ឋានគតិយុត្ត របស់ក្រសួងមហាផ្ទៃ ដាក់ចេញដើម្បីអោយអនុវត្ដ។ សព្វថ្ងៃនេះមានប្រជាពលរដ្ឋមិនក្រោមរាប់ពាន់នាក់ក្នុងមួយខែ ដែលបានចាញ់បោកនិងត្រូវលោក អាន់ សំអាត គៀបសង្កត់ពួកគាត់អោយបង់ប្រាក់លើស សៀវភៅបន្ទុក។ សូមបញ្ជាក់ថា៖ ក្នុងម្នាក់ត្រូវបង់ប្រាក់ចាប់ពី១៤ម៉ឺនរៀលទៅ១៥ម៉ឺនរៀល ក្នុងរយៈ ពេលពីទៅបីថ្ងៃបានសៀវភៅឆ្លងដែនយកទៅប្រើប្រាស់។ ដែលតំលៃខាងលើនេះបានលើសទៅនិងសៀវភៅបន្ទុករបស់ក្រសួងមហាផ្ទៃដែលបានកំណត់ រហូតគុណនិង៧ដង ដែលក្រសួងកំណត់យកសេវ៉ាត្រឹមតែ២ម៉ឺនរៀលតែប៉ុណ្ណុះ។ ប្រភពបន្ថែមថាលោក អាន់ សំអាត បានជញ្ជក់ឈាមរាស្រ្ដចាប់តាំងពីក្រសួងមហាផ្ទៃចេញអនុក្រិដ្ឋប្រកាស់ផ្ទេសេវ៉ាកម្មផ្ដល់សៀវភៅឆ្លងដែន ពីនគរបាលអន្តោប្រវេសន៍ មកអោយអាជ្ញាធរខេត្តជាអ្នកទទួលវិញម្ដង។ សូមគូសបញ្ជាក់ផងដែថា៖ រាល់ការបំពេញបែបបទសៀវភៅឆ្លងដែន របស់ច្រកចេញចូលតែមួយសាលាខេត្តឧត្ដរមានជ័យ មានតែហត្ថលេខាលោក លឹមសុខតូ អភិបាលរងខេត្តឧត្ដរមានជ័យតែម្នាក់ ដោយមិនមានការត្រួតពិនិត្យរាល់ឯកសារផ្សេងៗឆ្លងកាត់រដ្ឋបាលខេត្តនោះទេ។ ដោយ មានការដាក់ការសង្ស័យថា៖ មានការឃុបឃិតនិយមបក្សពួក ក្រុមការងារនៅក្នុងសាលាខេត្តឧត្ដរមានជ័យ ទើបមិនបានបំពេញតាមលក្ខណ័របស់ក្រសួងបានដាក់ជូន។ ពលគឺលោក អាន់ សំអាត ប្រធានការិយាល័យច្រកចេញចូលតែមួយ មិនបានគោរពទៅតាមបទដ្ឋានគតិយុទ្ធរបស់ក្រសួងមហាផ្ទៃ នោះទេបែជាយកផ្ទះខ្លួនឯង ធ្វើកជាន្លែងធ្វើការងារ តម្រូវអោយពលរដ្ឋចូលទៅបង់សេវ៉ាលើសសៀវភៅបន្ទុក សំរ៉ុកប្រម៉ូលប្រាក់រាប់ម៉ឺនដុល្លា ពីរាស្រ្ដក្រីក្ររាប់ពាន់នាក់ ដែលចាញ់បោករៀងរាល់ថ្ងៃដោយមិនដឹងខ្លួន៕ រាយការណ៍ដោយៈ វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា