ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គ្រោះថ្នាក់ចរាចរណ៍!បានឆក់យកជីវិតក្មេងស្រីសិស្សសាលាម្នាក់ ស្លាប់បាត់បង់ ជីវិត .!!!
Thu,27 June 2019 (Time 01:55 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 812នាក់)


ខេត្តពោធិ៍សាត់ ៖ ក្មេង​ស្រី​ម្នាក់​ ​ជិះ​កង់​ចេញពី​សាលា​រៀនលើ​ផ្លូវ​ជាតិ​ ដល់ផ្ទះបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវ​រថយន្ត​បើក​បរក្នុងល្បឿនលឿន​ជ្រុុលមកបុកកង់ពីក្រោយ បង្កអោយក្មេងស្រីសិស្សសាលាម្នាក់ ស្លាប់បាត់បង់ជីវិត ពេល​ដែលដឹក​ដល់​មន្ទីរពេទ្យ ដែលហេតុការនេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ព្រឹក ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​​២០១៩ ស្ថិតក្នុង ភូមិ​ស្វាយស ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​ នគរបាលមូលដ្ឋានអោយដឹងថា៖ ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ ថន ច​ន្ត្រា អាយុ​១១​ឆ្នាំ ជនជាតិ​ខ្មែរ​ រស់នៅភូមិស្វាយស ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មុខរបជាសិស្ស។ មន្ត្រីដ៏ដែលបន្តថា៖ មុន​ពេល​កើតហេតុ​ក្មេង​ស្រី​រងគ្រោះ​ជា​សិស្សសាលា​បឋមសិក្សា​ស្នា​អ​ន្សា​ បាន​ជិះ​កង់​ឆ្ពោះ​ទៅផ្ទះ​របស់​គេ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦២ -១៦៣ ​(​ចំណុច​មុខផ្ទះ​របស់​ខ្លួន) ក្មេង​រងគ្រោះ ​ក៏បាន​បត់​កង់​ឆ្លង​ថ្នល់​ពី​ជើង​ទៅ​ត្បូង ក្នុង​គោលបំណង​ចូល​ផ្ទះ ខណៈ​ពេល​ក្មេង​ស្រី​រងគ្រោះ​បត់​កង់​ឆ្លង​ផ្លូវ​មិនបាន​ប្រយ័ត្ន ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​០១​គ្រឿង​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-4634 បើក​បោះពួយ​យ៉ាង​លឿន ធ្វើចរាចរណ៍ ក្នុងទិសដៅស្របគ្នាមកពីក្រោយ ក៏​បាន​បុក​ក្មេង​ស្រី​រងគ្រោះ តែម្តង បណ្បណ្តាលអោយរងរបួសធ្ងន់ ភ្លាម​ៗនោះ ​អ្នក​បើក​រថយន្ត​បង្ក​​ឃើញ​ហេតុ​ការណ៍​ដូចនេះ​ ក៏​ឈប់​រថយន្ត ទុកចោល​ក្បែរ​កន្លែង​កើតហេតុ ររួចចរួចចុះរត់គេចខ្លួនបាត់ទៅ។ លោក នួន សុភាព ទទទទួលផ្នែកចរាចរណ៍បានប្រាប់អោយដឹងថា៖ ដោយឡែក​វត្កវត្ថុតាងកង់និងរថយន្តត្រូវបាននគរបាល ចរាចរណ៍ ស្រុកក្រគរ ធ្វើការវាស់វែង​ រួចរួចយកទៅរក្សា ទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រាយការណ៍ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1174 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6486 នាក់
ខែនេះ :
22324 នាក់
3 ខែនេះ :
76943 នាក់
សរុប :
1660870 នាក់