ខេត្តព្រះសីហនុ ៖ ថ្មីៗនេះ ប្រមុខថ្នាក់ដឹកនាំររាជរដ្ឋាភិបាលកម្ពុជា កំពុងកើតទុក្ខនិងរឿងប្រជាពលរដ្ឋរងគ្រោះថ្នាក់ជាយថាហេតុ ដែលអាគារ៧ជាន់បាក់រលំ សង្កត់ស្លាប់និងរងរបួសអស់ជាច្រើននាក់ កាលពីថ្ងៃទី២២មិថុនាឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ហើយសម្តេចខំដុតដៃដុតជើងប្រកាសស្វែងរកជំនួយពីសប្បុរសធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារអាគារ៧ជាន់បាក់រលំសង្កត់លើ ដោយមិនគិតពីការនឿយហត់ និងសុខភាពផ្ទាល់ខ្លួនរបស់សម្តេចនោះទេ ហើយប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ស្ថាប័នជាន់ថ្នាក់ បានគោរថ្លែងអំណរអរគុណយ៉ាងជ្រាជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា៖ នេះហើយជាទឹកចិត្តមេដឹកនាំគំុរូ នាំមកនូវសន្តិភាព ផ្តល់ជាម្លប់ដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា ទីណាមាន ទុក្ខលំបាក ទីនោះតែងតែឃើញមានវត្តមានសម្តេច ជានិច្ចកាល។ ប៉ុន្តែផ្ទុយទៅវិញ! មិនទាន់បានស្ងប់ផងក៏បែកធ្លាយរឿងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ឃុបឃិតបើកដៃអោយថៅកែដ៏ល្បីឈ្មោះនៅក្នុងខេត្តសាងសង់សំណង់ដ៏រឹងមាំលើឆ្នេរសមុទ្រ។ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានខ្សឹបខ្សៀវគ្នាថា៖ ខណៈអាជ្ញាធររឹតបន្តឹងការសាងសង់សំណង់គ្រប់ប្រភេទ ជាពិសេស សំណង់ដែលប៉ះពាសំណង់ដែលប៉ះពាល់ចំណីឆ្នេរសមុទ្រ បែរជាថៅកែផែទូកដ៏មានឥទ្ធិពលម្នាក់បានសាង សង់រំលោភច្បាប់ទំនងជា អាងខ្នងមន្ត្រីថ្នាក់ កំពូលរបស់រដ្ឋបាលខេត្តព្រះសីហនុហើយមើលទៅ ទើបអាចសាងសង់ទៅរួច មិនទាន់ដឹងថាជាមន្ត្រីរូបណាទេ? ប៉ុន្តែពលរដ្ឋរស់នៅទីនោះ គេសង្ស័យចៅហ្វាយក្រុង។ បើតាមប្រភពប្រជាពលរដ្ឋអោយដឹងថា៖ ថ្មីៗនេះ ទីតាំងសំណង់ដែលកំពុងសាងសង់ខាងលើនេះស្ថិតនៅត្រង់ចំណុចផ្លូវបំបែកចូល កោះព្រាប ជាប់ផ្ទះពូចក់ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ បាននិង កំពុងដំណើរការសាងសង់សំណង់យ៉ាង រឹងមាំដោយពុំមានច្បាប់ ។ ហើយបើយោងតាមការចុះផ្សាយរបស់គេហទំព័រ SRS news ថា៖ អភិបាលកក្រុងព្រះសីហនុ លោក អ៊ី សុខ ឡេង បានបញ្ជាក់អោយអង្គភាព SRS news ថា៖ ជុំវិញបញ្ហាការដ្ឋានសំណង់ដែលកំពុងសាងសង់នៅលើឆ្នេរសមុទ្រនេះ លោកពុំបានដឹងបានដឹងនោះទេ ចាំលោកអោយមន្ត្រីរបស់លោកចុះទៅពិនិត្យនិងបញ្ឈប់សកម្មភាព ព្រោះតាមច្បាប់ដែលបានចែងពុំមានបុគ្គលណាម្នាក់អាចសាងសង់សំណង់រឹងមាំនៅលើសមុទ្របាននោះទេ ព្រោះឆ្នេរសមុទ្រ ស្ទឹង និងព្រែក គឺជាសម្បត្តិសាធារណៈ របស់រដ្ឋ ។ គួរបញ្ជាក់កន្លងទៅ អាជ្ញាធរក្រុងរក្រុងក៏ដូចជាអាជ្ញាធរខេត្តផងដែល ក៏ធ្លាប់បានចេញលិខិត ព្រមាននិងបញ្ឈប់ សកម្មភាពសាងសង់សំណង់រឹងមាំរបស់ថៅកែទូកដ៏ល្បីឈ្នោះនេះម្តង នឹងជាច្រើនកន្លែងនៅតាមឆ្នេរសមុទ្រឆ្នេរសមុទ្រនានាផងដែល។ មតិជាច្រើនបានរិះគន់ចំៗថា មកពីមានការឃុបឃិតគ្នារវាងមន្ត្រីថ្នាក់មូលដ្ឋាន ភូមិ/សង្កាត់/ក្រុង/ទើបពួកគេប្រហ៉ើនហ៊ានលួចសាងសង់បែបនេះដោយពួកគេប្រើរូបភាពបិទបាំង របងស័ង្កសីពីខាងមុខដើម្បី បន្លំភ្នែក មន្ត្រីជំនាញ។ បច្ចុប្បន្នៈមហាជនរងចាំមើលថា៖ តើ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរដ្ឋាភិបាល មានចំណាត់ការណ៍បែបណា ទៅលើលោក អ៊ី សុខឡេង អភិបាលក្រុង ដែលប្រជាពលរដ្ឋរិះគន់ រឿងឃុបឃិតបើកដៃអោយថៅកែនានា ក្នុងក្រុង សាងសង់សំណង់រឹងមាំខុសច្បាប់នៅតាមឆ្នេរសមុទ្រយ៉ាងរលូនបែបនេះ តទៅទៀតដែលឬទេ។ ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពយើងខ្ញុំ មិនអាចសុំការបកស្រាយបំភ្លឺពីលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានទេ ដោយពុំស្គាល់លេខទូរស័ព្ទលោក ដើម្បីធ្វើការទំនាក់ទំនងទៅលោកបាន ហើយសារព័ត៌មានយើងខ្ញុំស្វាគមន៍ រងចាំសាមី បកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា