ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បែកធ្លាយរឿងលក់ដូរក្រោមឆត្រ័.! នៅតាមព្រំដែនកម្ពុជា-ថៃ លោកអនុសេនីយ៍ឯក ប៉ែន សុភា​ នគរបាលអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្វារអន្តរជាតិអូរស្មាច់ តម្រូវអោយបង់ប្រាក់ក្នុងមួយខែបីម៉ឺនបាត ទើបអាចលក់បាន...!!! (មានវីដេអូ)
Sat,29 June 2019 (Time 11:00 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 888នាក់)


ខេត្តឧត្តរមានជ័យ៖ លោកអនុសេនីយ៍ឯក ប៉ែន សុភា​ មន្រ្ដីនគរបាលអន្តោប្រវេសន៍​ ប្រចាំនៅច្រកទ្វារអន្តរជាតិអូរស្មាច់ បានប្រើឈ្មោះថ្នាក់លើអង្គភាពអន្តោប្រវេសន៍ និងអំណាចរបស់ខ្លួន យកដីចំណីផ្លូវរបស់រដ្ឋជាប់របងព្រំដែនច្រកចេញចូលកម្ពុជា-ថៃ​ ជួលអោយពលរដ្ឋលក់ដូរក្រោមឆ័ត្រ ក្នុងមួយខែបីម៉ឺនបាត ក្នុងមួយកន្លែង ស្មើរនិងជិត (១០០០ដុល្លារ)​។ នៅថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ មានសេចក្ដីរាយការណ៍ពីច្រកទ្វាអន្តរជាតិអូរស្មាច់ ព្រំដែនកម្ពុជា-ថៃ​ សង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ មកថា៖ ប្រជាពលរដ្ឋដែលលក់ដូរភេសជ្ជ:ស្រាបៀរបារី នៅក្រោមឆត្រ័ជាប់របងព្រំដែនកម្ពុជា-ថៃ​ ក្នុងមួយកន្លែងមន្រ្ដីនគរបាលអន្តោប្រវេសន៍​ពាក់សក្ក័បី ឈ្មោះប៉ែន សុភា តម្រូវ និងបង្ខំ អោយពួកគាត់បង់ប្រាក់ក្នុងមួយខែបីម៉ឺនបាត ស្មើជិត (១០០០ដុល្លារ) ទើបអាចលក់បន្តរបាន។ ប្រជាពលរដ្ឋពីរូបជាអ្នកលក់ដូរក្រោមឆត្រ័ នៅលើដីចំណីផ្លូវរបស់រដ្ឋ ជាប់របងព្រំដែនកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិអូរស្មាច់​ ឈ្មោះ​ អឿ សូវៀត ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ហោ ស្រីវិច ភេទស្រី រស់នៅសង្កាត់អូស្មាច់​ ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ បានអោយដឹងថា៖ ពួកគាត់បានលក់ដូរនៅជាប់របងព្រំដែន​ អស់រយៈពេលបីឆ្នាំមកហើយ ដែលបានជួលកន្លែងលក់ និងបង់ប្រាក់ក្នុងម្នាក់បីម៉ឺនបាត ក្នុងមួយខែ អោយទៅមន្រ្ដីនគរបាលអន្តោប្រវេសន៍ម្នាក់ឈ្មោះ​ ប៉ែន សុភា​។ ដោយ មានការបង់ប្រាក់ទុកជាមុនក្នុងរយៈពេលបីខែបង់ម្ដង ក្នុងមួយខែបីម៉ឺនបាត(៣០០០០បាត) ស្មើរនិងជិតមួយពាន់ដុល្លារ(១០០០$) បង់បីខែម្ដង អស់៩ម៉ឺនបាត ក្នុងម្នាក់។ ស្រាប់តែថ្មីៗនេះ លោក ប៉ែន សុភា​ អាងខ្លួនអំណាច គ្មានហេតុផលសោះ ពួកគាត់ បង់ប្រាក់អោយមុនខែរហូតរយៈពេលបីខែម្ដង នៅមិនសុខចិត្តទៀត បែជាមកអោយពួកគាត់ឈប់លក់ដូរ ហើយអោយរើអីវ៉ាន់ចេញភ្លាមៗ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ដោយគ្មានជូនដំណឹងទុកជាមុន ទាំងឥវ៉ាន់ទិញយកមកលក់នៅពេញតូប។ ពលរដ្ឋ​ខាងលើបានបន្តរថា​៖ លោក ប៉ែន សុភា​ មន្រ្ដីនគរបាលអន្តោប្រវេសន៍អាងខ្លួនមានអំណាច បានទៅគំរាមកំហែង មកលើពួកគាត់គ្រប់បែបយ៉ាង និងបានរំលោភលើពាក្យសន្យាដែលខ្លួនថា៖ ហើយឈប់អោយពួកគាត់លក់ដូរនៅកន្លែងនោះបន្តរទៀត។ ហើយក៏មិនបានជូនដំណឹងមុនអ្វីសោះ កាលពីពួកគាត់លក់ដំបូង លោក ប៉ែន សុភា​ បានសន្យាជាមួយពួកគាត់ថា៖ បើខាងលោកឈប់អោយលក់ដូរ ខាងលោកនិងជូនដំណឹងដល់ពួកគាត់រយៈពេលបីខែមុន។ តែពេលនេះលោក ប៉ែន សុភា បែជាអោយពួកគាត់រើឥវ៉ាន់ចេញភ្លាមៗ តើអីវ៉ាន់ដែលគាត់បានទិញយកមកលក់ខូចខាតអស់ តើនរណា? ជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ ពួកគាត់គ្រាន់តែសុំអង្វរ លោក ប៉ែន សុភា លក់បន្តរបីខែទៀត ដើម្បីអោយអស់អីវ៉ាន់ ដែលទិញមករួចហើយ តែលោក ប៉ែន សុភា មិនព្រម និងមកគំរាមមកលើពួកគាត់រហូត​និងអោយរើអីវ៉ាន់ចេញនៅថ្ងៃទី១ ខែកក្កដាខាងមុខនេះជាដាច់ខាត។ ពលរដ្ឋខាងលើបានបញ្ជាក់បន្ថែមថា៖ ចាប់តាំងពីពួកគាត់បានលក់នៅទីនោះអស់រយៈពេលបីឆ្នាំមកហើយ លោកសក្ក័បី ប៉ែន​ សុភា​ បានទៅទាមទាគំរាមអោយពួកគាត់ឡើងថ្លៃឈ្នួលរាល់ខែ ដោយគាត់ប្រាប់ថា៖ថ្នាក់លើរបស់លោកជាអ្នកទាឡើងថ្លៃ តែមិនដឹងថ្នាក់លើម្នាក់ណានោះទេ​។ ជុំវិញ​ករណី ខាងលើ​លោកវរ:សេនីយ៍ឯក ប៉ែន​ សុភា​ មន្រ្ដីនគរបាលអន្តោប្រវេសន៍​ អូស្មាច់​ បានអោយដឹងថា៖ លោកពិតជាបានជួលកន្លែងទីសាធារណ:ខាងលើ​ អោយទៅពលរដ្ឋទាំងពីនាក់នោះអស់រយ:ពេលបីឆ្នាំពិតប្រាកដម៉ែន ក្នុងតំលៃត្រូវរ៉ូវគ្នាដោយលោកមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់ពិតប្រាកដនោះទេ៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnew.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1796 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7108 នាក់
ខែនេះ :
22946 នាក់
3 ខែនេះ :
77565 នាក់
សរុប :
1661492 នាក់