ខេត្តសៀមរាប៖ មានសេចក្ដីរាយការណ៍យ៉ាងក្ដៅគគុក មកថា៖ ក្នុងរយៈពេលអំលុងខែមុននិងខែនេះ មេឈ្មួញរកស៊ីដឹកជព្ជួានឈើខុសច្បាប់ កក្រើកជាថ្មីឡើងវិញ ដឹកឈើតាមរថយន្តសាំយ៉ុង ដឹកចេញពីខេត្តព្រះវិហា ដែលគេស្គាល់មេឈ្មួញឈ្មោះ ឡេង ឈ្មោះ គង់ បានធ្វើសកម្មភាពដឹកឈើលេខ(2) ខុស ច្បាប់សំរ៉ុកចូលមកខេត្តសៀមរាប ស្ទើរៀង រាល់ថ្ងៃយប់ខាងលើនោះ តើឯកឧត្តម ទៀ សីហា ជ្រាបដែលឬទេ.? ឬមួយឯកឧត្តមបានដឹង ធ្វើជាមិនដឹង.! តែបែជាមិនឃើញលោក ស៊ុន គង់ ប្រធានមន្ទីបរិស្ថាន និងលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើចេញប្រតិបត្តិការបង្រ្កាបសោះចឹង.! ឬមួយដូរជាថ្នូរយកលុយរបៀបក្រោមតុលើតុ។ យោងតាមប្រភពៈពីសម្ថតកិច្ចម្នាក់ដែលអត់លិឌបានអោយដឹងថា៖ មេឈ្មួញឈ្មោះ ឡេង និងឈ្មោះ គង់ បានធ្វើសកម្មភាពដឹកជព្ជួានឈើលេខ(2) តាមរថយន្តសាំយ៉ុងឆ្លងកាត់ទីស្នាក់ការស្រុកស្វាយលើ ចូលមកក្នុងខេត្តសៀមរាប ជារៀងរាល់យប់ថ្ងៃ ដឹកបានយ៉ាងរលូន ហើយដឹកឈើយកមក ចែកចាយតាម (ដេប៉ូ) ក្នុងទីរួមខេត្តសៀមរាប។ ប្រភពៈបន្តថា៖ មេឈ្មួញដុះស្លែទាំងពីនាក់ខាងលើតែងតែធ្វើសកម្មភាពដឹកជព្ជួានឈើខុសច្បាប់ឆ្លងកាត់ទីស្នាក់ការ ស្រុកស្វាយលើសំរ៉ុកចូលខេត្តសៀមរាប បានក៏ដោយសារ តែមានការបើកភ្លើងខៀវ ពីសំណាក់ឯកឧត្តមគ្រាក់ៗ និងមានការឃុបឃិតពីមន្រ្តីអាជ្ញាធរខេត្តមានសម្ថតកិច្ច មន្រ្តីពាក់ពន្ធ័មួយចំនួនក្នុងខេត្ត/ក្រុង ធ្វើជាខែលការពារនៅពីក្រោយខ្នង ចឹងហើយបានជាពួកមេឈ្មួញទាំងពីនាក់នេះ អាចដឹកឈើចូលក្នុងខេត្តបានតាមចិត្ត ជារៀងរាល់ថ្ងៃយប់បែបនេះនោះ។ ដោយលែកក៏ល្បីីទៀតថា៖ មេឈ្មួញរកស៊ីដឹកជព្ជួានឈើ លេខ(2)តាមរថយន្តសាំយ៉ុងឈ្មោះ ឡេង និងឈ្មោះ គង់ មានសម្ពន្ធ័មេត្រីភាព យ៉ាងចិត្តស្និតជាមួយលោក ម៉ុង ប៊ុនលីម ទើបបានជាមិនឃើញចេញមុខបង្រ្កាបដូច្នេះ ចំណែកលោក ស៊ុន គង់ ប្រធានមន្ទីបរិស្ថានដែលល្បីថា៖ ជាមន្រ្តីគំរូ ជួយសង្គម ជាតិ និងអួតខ្លួនថាត្រឹមត្រូវ បែជាបាត់ស្រមោលអព្ចឹាង.! បទល្មើសឈើខុសច្បាប់ កើតមានឡើងពេញក្តៅគគុក ក្នុងក្រុង/ខេត្ត តើលោកបាត់ទៅណា? ម្តេចមិនចេញវិធានការទប់ស្កាត់ និងបង្រ្កាបផង ឬមួយត្រូវដងត្រូវផ្លែជាមួយក្រុមឈ្មួញទេដឹង បានមិនឃើញចេញពាក្យវិចារនិងប្រត្តិបត្តិការបង្រ្កាបសោះ.!!!។ ពាក់ព័ន្ធរឿងបទល្មើសព្រៃឈើ ដឹកកក្រើកសារជាថ្មីឡើងវិញនាពេលប៉ុន្មានថ្ងៃនេះ ដែលដឹកជញ្ជូនជារៀងរាល់ថ្ងៃយប់ ដឹកឈើលេខ(២)ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ទីស្នាក់ការ ស្រុកស្វាយលើ សំរ៉ុកចូលមកខេត្ត សៀមរាប តើឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀម រាប តើលោកមានវិធានការយ៉ាងណាចំពោះបទល្មើសរបស់មេឈ្មួញឧក្រិដ្ឋកម្មកាប់បំ ផ្លាញព្រៃឈើឈ្មោះ ឡេង និងឈ្មោះ គង់.? ហើយឯកឧត្ដមនិងមានវិធានការចំពោះមេឈ្មួញដុះស្លែឈ្មោះ ឡេង និងឈ្មោះ គង់ ដែលឬទេ.?ទាន។ គួរបញ្ជាក់ផងដែរថា៖ កន្លងមកសម្ដេចក្រឡាហោម បានមានប្រសាសន៍ព្រមានមន្ត្រីថ្នាក់ក្រោមថា៖ ថ្នាក់ខេត្តណា មិនបង្ការ ឬទប់ស្កាត់ និងបង្ក្រាប ទេ នៅតែបណ្ដោយអោយបទល្មើសព្រៃឈើចេញតទៀតនោះ អាជ្ញាធរថ្នាក់ខេត្តនោះ នឹងប្រឈរមុខដកតំណែង។ ហើយនាពេលថ្មីៗនេះសម្ដេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា៖ យើងបានធ្វើដំណើរមកដល់អភិក្រមទី៥ហើយ មិនទុកមន្ត្រីណាដែលធ្វើអោយខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទៀតបានឡើយ បន្តិចទៀតរងចាំមើលទៅ ខ្លាក៏វ៉ៃ រុយក៏វ៉ៃ កន្លាតក៏វ៉ៃ កណ្ដុរក៏វ៉ៃ ឆ្កែក៏វ៉ៃ វ៉ៃទាំងអស់៕ រាយការណ៍ដោយៈ ភ្នាក់ងារប៉ោយប៉ែតប៉ុស្តិ៍ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា