ខេត្តឧត្ដរមានជ័យ៖ បើយោងតាមវេបសាយកាសែតក្នុងស្រុកជាច្រើនស្ថាប័នបានចុះផ្សាយថ្មីៗនេះថា៖ កក្រើកសារជាថ្មី! មេឈ្មួញឧក្រិដ្ឋកម្មល្បីរន្ទឺខាងរកស៊ីមុខជំនួញបទ ល្មើសឈើប្រណិតឆ្លងដែន ដែលឈ្មោះ អាំង មករា និងមេឈ្មួញឈ្មោះ ខ្វៀង ធីម៉ៃ (ហៅយាយម៉ាយ) កំពុងដើរប្រមូលទិញឈើប្រណិតពីពលករ យកទៅលក់ឆ្លងដែនយ៉ាងរំភើយ ប៉ុន្តែ.!គ្មានមន្រ្តីអាជ្ញាធរមានសម្ថតកិច្ចរូបណាហ៊នធ្វើការចុះបង្រ្កាប ពលរដ្ឋបានដាក់សង្ស័យថា៖ មន្ត្រីជំនាញខាងលើអាចមានការពាក់ព័ន្ធ ទើបមេឈ្មួញឧក្រិដ្ឋកម្មឈ្មោះ អាំង មករា និងមេឈ្មួញឈ្មោះ ខ្វៀង ធីម៉ៃ (ហៅយាយម៉ាយ) ដឹកឈើប្រណិត ចេញពីខេត្តឧត្តរមានជ័យ ដឹកឈើឆ្លងកាត់ជាច្រើនខេត្ត ឆ្លងដែនចូលប្រទេសវៀតណាម លក់បានយ៉ាងរំភើយបែបនេះ។ តាមប្រភពៈពីមេការឈើម្នាក់ បានបង្ហើបអោយដឹងថា៖ មេឈ្មួញឈ្មោះ អាំង មករា និងឈ្មោះ ខ្វៀង ធីម៉ៃ (ហៅយាយម៉ាយ) បានចាប់ដៃគ្នារកស៊ីមុខជំនួញបទល្មើសឈើប្រណិត ឆ្លងដែនរួមគ្នាដោយមេឈ្មួញឈ្មោះ(យាយម៉ាយ)ជាអ្នកដើរប្រមូលទិញឈើប្រណិតពីពលករ នៅតាមខ្សែរបន្ទាត់ព្រំដែន និង នៅតាមច្រកនានា មួយចំនួនដូចជាច្រកអូរស្វាយ ច្រកអន្ទុងអាំង ពើយចេក និងចក្រប្រទាលជ្រុំ ចំណែកមេឈ្មួញឈ្មោះ អាំង មករា វិញ គឺប្រមូលទិញឈើនៅច្រកគាមរមាស និងទៅយកឈើពីមេឈ្មួញឈ្មោះ ខ្វៀង ធីម៉ៃ (ហៅយាយម៉ាយ)។ ប្រភពៈបន្តថា៖ មេឈ្មួញ ឈ្មោះ អាំង មករា និងឈ្មោះ (យ៉ាយម៉ាយ) សព្វថ្ងៃកំពុងឡើងកូដយ៉ាងខ្លាំង បន្ទាបពីមុខជំនួញឈើប្រណិតនៅ ប្រទេសវៀតណាម ប្រមូលទិញឈើក្នុងតម្លៃថ្លៃ។ មិនតែប៉ុណ្ណោះល្បីទៀតថា៖ មេឈ្មួញឈ្មោះ អាំង មករា ជោគជ័យក្នុងមុខជំនួញ បទល្មើសឈើប្រណិតឆ្លងដែនទាំងនេះ ក៏ដោយសារតែមានមន្រ្តីអាជ្ញាធរមាន សម្ថតកិច្ចក្នុងមូលដ្ឋាន និងមន្រ្តីពាក់ពន្ធ័ជុំវិញស្រុកខេត្ត ជាអ្នកបើកផ្លូវអោយចរាចរអោយមេឈ្មួញដឹកឈើបានដោយរលូន ហើយទើបគេជោគជ័យក្នុងមុខជំនួញបទល្មើសឈើប្រណិតបែបនេះ។ ពាក់ព័ន្ធករណីខាងលើ មហាជនក៏ដូចជាអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័នរងចាំមើលថា៖ តើឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ លោកគិតយ៉ាងណាចំពោះបទល្មើសឈើប្រណិតរបស់មេឈ្មួញឈ្មោះ អាំង មករា និងឈ្មោះ ខ្វៀង ធីម៉ៃ (ហៅយាយម៉ាយ) ដែលល្បីរកស៊ីខុសច្បាប់ជិតមួយទស្សវត្សនោះ នាពេលកន្លងមកហើយ ក៏ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប និងឃាត់ខ្លួនជាច្រើនខែ រួចក៏ដោះ លែងវិញ។ តែនៅពេលថ្មីៗនេះស្រាប់តែ លេចមុខមេឈ្មួញរកស៊ីឈើប្រណិតដុះស្លែពីរូបខាងលើ បានកក្រើកឡើងវិញសាជាថ្មី ល្បីរន្ទឺពេញខេត្តឧត្តរមានជ័យ តែបែជាមិនមានមន្រ្តីអាជ្ញាធររូបណា ចុះទៅបង្រ្កាបនោះទេ។ ហើយតើឯកឧត្ដមអភិបាលខេត្តសុខចិត្តបណ្ដែរបណ្ដោយអោយក្រុមឈ្មួញទាំងពីនាក់នេះ ធ្វើព្យុះធ្វើភ្លៀង និងប្រព្រឹត្តបទល្មើសឈើប្រណិតខុសច្បាប់បន្តទៀត ឬយ៉ាងណាទាន។ ជុំវិញករណីខាងលើនេះ សារព័ត៌មានយើងខ្ញុំ មិនអាចសុំការបំភ្លឺពីឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានទេ ដោយលេខទូរសព្ទ័ 📞.Tell.012 666 111 របស់ឯកឧត្តម ចុចចូល នៅក្រៅតំបន់សេវា ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជូនដល់ថ្នាក់ដឹកនាំបានជ្រាបជាព័ត៌មាន ចុះផ្សាយរិះគន់ក្នុងន័យស្ថាបនា កែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចឈ្មោះបុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំស្វាគមន៍ រង់ចាំសាមី បកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា