ខេត្ដត្បូងឃ្មុំ៖ មានសេចក្ដីរាយការណ៍ពីអ្នក ស្រុកពញាក្រែក បានអោយដឹងថា៖ មានរថយន្តដឹកឈេីប្រភេទលេខមួយលាំងឃ្លុំ បានក្រឡាប់ផ្ងាជេីងខ្ជាក់ឈេីចោលពាសពេញផ្លូវ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ដែលគេស្គាល់ថា៖ ជារថយន្ដដឹកឈេី របស់លោកឧកញ៉ាឈេី សឹង សំអុល បានក្រឡាប់ នៅចំណុចអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មន្ទីរកសិកម្ម និងនាយខ័ណ្ឌរដ្ឋបាលព្រៃឈេី សមត្ថកិច្ច ក្នុងខេត្ដត្បូងឃ្មុំ ធ្វេីដូចជាគ្មានបញ្ហាអ្វីទាំងអស់។ ប្រភពដ៏ដែលបន្តថា៖ រថយន្តដឹកឈេីរបស់ ឧកញ៉ាឈេី សឹង សំអុល រូបនេះ ជាប្រភេទរថយន្តធនធំកែទ្រងខ្នាតយក្ស ដឹកឈេីប្រភេទលេខមួយ បម្រុងលោតឆ័ត្រទៅលក់នៅប្រទេសវៀតណាម។ តាមប្រភពច្បាស់ការណ៍បានអោយដឹងថា៖ ក្រោយពេលរថយន្តដឹកឈេីក្រឡាប់ សមត្ថកិច្ចព្យាយាមលាក់បាំងព័ត៌មាន យ៉ាងខ្លាំងបំផុត និងបានហៅរថយន្តស្ទូច មកស្ទូច ឡាន ដែលក្រឡាប់យ៉ាងលឿន ហេីយបានយករថយន្តផ្សេងមកសាងឈេី ដែលរាយប៉ាយនោះយ៉ាង ឆាប់រហ័សបំផុត។ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ការដឹកជញ្ជូនឈេីរបស់ ឧកញ៉ាឈេី សឹង សំអុល យកទៅលក់នៅប្រទេសវៀតណាម គឺគ្មានអ្វីចំឡែកនោះទេ ព្រោះលោក ឧកញ៉ាឈេីរូបនេះ រកសុីដឹកជញ្ជូន ជាក្បួនរថយន្ដយឺឌុប វ៉េអង កែទ្រង់ ខ្នាតយក្ស ច្រេីនឆ្នាំមកហេីយ ។ ពោលគឺដឹកជញ្ជូនឈេីស្ទេីអស់ព្រៃ ពីប្រទេសកម្ពុជាទៅហេីយ តែនៅមិនទាន់ឃេីញមានជំនាញ ឬសមត្ថកិច្ចរូបណា ហ៊ានធ្វេីបង្ក្រាបនោះទេ គឺមានតែជួយសម្រប់ សម្រួល នឹងនៅតែបន្តបំភ័យណាភ្នែក ធ្វេីមានប្បាប់ខ្លះ អត់ខ្លះ ដេីម្បីយកឡេះថា ឈេីមានច្បាប់ដឹកចេញពីព្រៃសាមទាន ដេីម្បីជួយសម្រួលងាយស្រួលក្នុងដឹកជញ្ជូនទៅវិញ។ ទោះបីជា ប្រមុខរាជរដ្ឋាភិបាន បានដាក់បទបញ្ជាតឹងរឹង មកគណៈបញ្ជាការឯកភាពខេត្ដ ដេីម្បីធ្វេីការទប់ស្កាត់បង្ក្រាប ការកាប់ដឹកជញ្ជូនឈេី អោយខានតែបានយ៉ាងណាក៏ ដោយ ក៏ឧកញ៉ាឈេី រូបនេះ នៅតែដឹកជញ្ជូនឈេីបានជាដ៏ដែលៗ ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធដឹកជញ្ជូនទៅបានយ៉ាងរលូន។ ដោយផ្គេីនបទបញ្ជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច លោក បានដាក់បទបញ្ជា អោយធ្វេីការទប់ស្កាត់ បង្ក្រាបបទល្មេីសធនធានធម្មជាតិអោយខានតែបាននោះ ប៉ុន្តែអនុសាសន៍ របស់សម្តេចតេជោ ហាក់បីដូចជា មិនទាន់មានប្រសិទ្ធភាពនៅឡេីយ ព្រោះមន្ត្រីថ្នាក់ក្រោម មិនអនុវត្ត ហេីយបែជា ឃុបឃិតគ្នាជាប្រព័ន្ធ ដេីម្បីផលប្រយោជន៍រៀងៗខ្លួនទៅវិញ។ ប្រភពបានបន្តថា៖ បេីមន្ត្រីថ្នាក់ក្រោម ធ្វេីការអនុវត្ដតាមប្រសាសន៍ រឺក៏បទបញ្ជា សម្តេច តេជោ ហ៊ុន សែន ដោយគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធខ្លះនោះ ក៏លោកឧកញ៉ាឈេីរូបនេះ មិនអាចដឹកជញ្ជូនឈេីឆ្លងកាត់ជាច្រេីនខេត្ដបានបែបនេះនោះដែរ៕ ដោយៈលោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា