ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តស្ទូចដឹកសុីទេនទឹក បើកបរគ្មានការប្រុងប្រយ័ត្ន! បានរេចង្កូតទៅបុករះម៉ូតូ០៣គ្រឿងខ្ទេច អូសចូលក្រោមរថយន្តតែសំណាងល្អអ្នកបើកម៉ូតូនោះលោតចេញទាន់រងរបួសធ្ងន់ស្រាល។ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៤០ នាទីល្ងាច ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៩ នៅលើស្ពានទន្លៀង ស្ថិតក្នុងភូមិទន្លៀង ឃុំរមាងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ប្រភពពីជនរងគ្រោះបានអោយដឹងថា៖ នៅមុនពេលកើតហេតុ គឺមានមនុស្សម្នាយ៉ាងច្រើនកំពុងតែធ្វើដំណើរតាមផ្លូវជាតិលេខ១ ហើយស្រាប់តែមកដល់ចំនុចកើតហេតុខាងលើ មានរថយន្តស្ទូច០១គ្រឿង ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ3B4185 ដែលធ្វើដំណើរពីលិចទៅកើត បើកបរដោយបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណ គ្រាន់តែបង្កហេតុបុកម៉ូតូទាំង៣គ្រឿងភ្លាម អ្នកបើកបររថយន្តនោះ ចុះរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រម៉ោល។ ប្រភពពីជនរងគ្រោះបានបន្តទៀតថា៖ ម៉ូតូដែលរងការខូច ខាតរួមមានៈ ទី១-ម៉ូតូម៉ាក CLick ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1U-3162 ដែលកំពុងវ៉ាម៉ូតូ០១គ្រឿងទៀត ទី២- ម៉ូតូម៉ាក Nex ពណ៌ ទឹកមាស ពាក់ស្លាកលេខស្វាយរៀង1M-8467ធ្វើដំណើរពីកើតទៅលិច ក្នុងហេតុការណ៍នោះរថយន្តមិនទាន់អស់ល្បឿនបន្តបុកម៉ូតូទី៣-០១គ្រឿងបន្ថែមទៀតម៉ាក ហុងដាសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1L-7237គៀបអូសចូលក្រោមរថយន្តតែសំណាងល្អម្ចាស់ម៉ូតូបានលោតចេញទាន់រងរបួសស្រាល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកចរាចរណ៍ស្រុកស្វាយទាប បានជួយសម្រួលវាស់វែងរួច យករថយន្តបង្ករនិងម៉ូតូចំនួន០៣ គ្រឿ ដែលរងការខូចខាតខ្ទេចខ្ទី ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ ចំណែកជនរងគ្រោះដែលរងរបួសត្រូវរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះផងដែល៕ ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា