ខេត្តឧត្ដរមានជ័យ៖ បើយោងពីបណ្តាញព័ត៌មានក្នុងស្រុក បានចុះផ្សាយព្រោងព្រាត រឿងលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ និងឈ្មោះ អុឹម ហួត មន្រ្តីអង្គការក្រៅរដ្ឋាភិបាល ជំរិតទាប្រាក់ ៥០មុឺនរៀល ពីពលរដ្ឋដឹកឈើតាមគោយន្តកន្រ្តៃមួយគ្រឿងផ្ទុកឈើជាងពីម៉ែត្រគូប ជាថ្នូមិនបង្រ្កាប កាលពីនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ថ្មីៗនេះ។ ដោយឃើញព័ត៌មានក្នុងស្រុកបានចុះផ្សាយថា៖ លោក ជៀល សុផល និង ឈ្មោះ អុឹម ហួត ជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាល បានធ្វើសកម្មភាពស្ទាក់ចាប់គោយន្តកន្រ្តៃ មួយគ្រឿង ដែលដឹកឈើស្ពង់ផ្ទុកជាងពីរម៉ែតគូប នៅចំណុចផ្លូវយុទ្ធសាស្រ្តស្ថិតនៅភូមិ១០៥ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ និងបានទាមទាអោយម្ចាស់គោយន្តកន្រ្តៃដែលដឹកឈើនោះ បង់ប្រាក់អោយបក្សពួករបស់ខ្លួនចំនួន៥០មុឺនរៀល ជាថ្នូរមិនបង្រ្កាបនិងមិនបញ្ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើសោះ។ ប្រជាពលរដ្ឋនៅក្នុងហេតុការខាងលើសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ និងបក្សពួករបស់លោក មិនគួរណាជម្រឹតទាលុយពីពួកគាត់ច្រើនដលម្លឹង ថែមទាំងគំរាមកំហែងទៀតផង។ ជុំវិញករណីចោទខាងនេះលោក ជៀល សុផល បានអោយអ្នកសារព័ត៌មានក្នុងស្រុកដឹងថា៖ រូបលោកមិនបានពាក់ពន្ធ័ក្នុងការជំរិតទាប្រាក់ពីពលរដ្ឋដឹកឈើនោះទេ ព្រោះលោកអត់ដឹងរឿងនេះទេ។ រីឯ ឈ្មោះ អឹុម ហួត មន្រ្តីអង្គការក្រៅរដ្ឋាភិបាលវិញ បានអះអាងថា៖ ខ្លួនមុននិងស្ទាក់ចាប់ លោកក៏បានរាយការទៅលោក ជៀល សុផល បន្ទាប់មកលោក ជៀល សុផល បានតបមកវិញថា៖ បើមិនព្រមបង់អោយទេ លោកនិងចាប់យកទាំងគោយន្តព្រមទាំងឈើនេះទៅទុកកន្លែង។ ដោយឡែកលោក អុឹម ហួត បន្តថា៖ ចំពោះការពាក់ពន្ធ័រឿងលុយកាក់ គឺលោកមិនទាន់បានម៉ារៀលពីម្ចាស់គោយន្តនៅឡើយនោះទេ ។ ទោះបីជាមានការបកស្រាយយ៉ាងនេះក្តី មហាជនជាច្រើនក៏នៅតែអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធជាពិសេសរនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានអង្គភាពប្រឆាំងបទ ល្មើសព្រៃឈើ ព្រមទាំង ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ គួរតែបើកការស៊ើបអង្កេតអោយបានសុីជម្រៅទៅលើសកម្មភាព និងភាពមិនប្រក្រតីរបស់លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ និង ឈ្មោះ អុឹម ហួតមន្រ្តីអង្គការក្រៅរដ្ឋាភិបាល ជម្រឹតទារលុយពីប្រជាពលរដ្ឋដឹកឈើតាមគោយន្តកន្រ្តៃចំនួន៥០មុឺនរៀល ជាថ្នូមិនបង្រ្កាបនេះផងបាទ៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា