ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) លោកឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ បានអញ្ជើញចុះពិនិត្យ សាលាបឋមសិក្សា អាន់ណិម៉ះយូសុះរ៉ស់ មួយខ្នងនេះ ជាសមិទ្ធផលថ្មី មានបន្ទប់សម្រាប់សិក្សាបីបន្ទប់ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូរ ស្រុកស្នួល ខេត្តក្រចេះ យើងនេះ...
Sun,14 July 2019 (Time 03:56 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 622នាក់)


ខេត្តក្រចេះ៖ នៅល្ងាចថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ត លោកឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ បានអញ្ជើញចុះពិនិត្យ សាលាបឋមសិក្សា អាន់ណិម៉ះយូសុះរ៉ស់ មួយខ្នង ជាសមិទ្ធផលថ្មី មានបន្ទប់សម្រាប់សិក្សាបីបន្ទប់ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូរ ស្រុកស្នួល ខេត្តក្រចេះ យើងនេះ។ លោកឧកញ៉ា គង់ ក្រឹង និង លោកជំទាវ ម៉ាន សារ៉ស់ បានថ្លែងប្រាប់សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ យើងខ្ញុំយ៉ាងច្បាស់ថា៖ ការចំណាយថវិការសាងសង់ សាលាបឋមសិក្សា អាន់ណិម៉ះយូសុះរ៉ស់ មួយខ្នងនេះដែល លោកឧកញ៉ានិងលោកជំទាវ បានចំណាយថវិការផ្ទាល់ខ្លូន ជាទឹកប្រាក់សរុបចំនួន ២៤៥០០$ ដុល្លារឯណោះ ហើយលោកឧកញ៉ានិងលោកជំទាវក៏បានបន្តថា៖ នេះគឺជាថវិកាផ្ទាល់ខ្លួនរបស់ក្រុមគ្រួសាររបស់លោកផ្ទាល់តែម្តង លោកទាំងពីបានបញ្ជាក់យ៉ាងច្បាស់ថា៖ ថវិការទាំងនេះដែល គឺលោកបានមកដោយសារការខិតខំប្រឹងប្រែង បង្កើនមុខរបរផ្ទាល់ខ្លួនជាច្រើនមុខនោះទេ។ ក្នុងថ្ងៃនេះដែល លោកឧកញ៉ានិងលោកជំទាវបានចុះពិនិត្យ សាលាបឋមសិក្សា អាន់ណិម៉ះយូសុះរ៉ស់ មួយខ្នងថ្មី ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូរ ស្រុកស្នួល ខេត្តក្រចេះ សារព័ត៌មានជាច្រើនស្ថាប័ន គេសង្កេតឃើញថា៖ មានបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់មានទឹកមុខស្នាមញញឹមមិនដាច់សោះ ហើយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ក៏បានថ្លែង អំណរគុណដល់លោកឧកញ៉ា និង លោកជំទាវ សូមគោរពជូនពរលោកទាំង ពីព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ សូមបានជោគជ័យគ្រប់ភាកិច្ច។ លោកឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ បានមានប្រសាសន៍បន្តអោយដឹងទៀតថា៖ សមិទ្ធផលទាំងអស់នេះ កេីតមកបានក៏ដោយសារគុណបំណាច់របស់គណបក្ស ប្រជាជនកម្ពុជា យ៉ាងពិតប្រកដណាស់ ពិសេសគឺប្រមុខដឹកនាំនៃព្រះរាជាណាកម្ពុជាយើងនេះ គឺមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមេថ្នាក់ដឹកនាំល្អ នាំមកនូវសុខសន្តិភាពជូនប្រពលរដ្ឋយ៉ាងពិតប្រាកដ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកការទូតរបស់ឯកឧត្តម Patrick Murphy (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះយាយម៉ានិងតាសុខ យឿន​(ហៅតាជ័យសែន) ជួបរបស់ពិតហើយ កក្រើកស្ទឹងត្រែង កន្លែងកាប់ទន្ទ្រានព្រៃក្រឡាពស់ត្រូវបានបង្ក្រាបយ៉ាងក្តៅគគុក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ! តើលោក សុខ ប៊ុន នីន និងលោក គីម ចិន រួមនិ តា ណន មានខ្សែបង្អែកធំជាងលោកអភិបាលស្រុកគូលែនមែនរឺទេ? ទើបហ៊ានទន្ទ្រានដីព្រៃរាប់រយហិកតាលក់អោយឈ្មួញគ្រាក់ៗដោយមិនញញើតនឹងផ្លូវច្បាប់.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
240 នាក់
ម្សិលមិញ :
506 នាក់
សប្តាហ៍នេះ :
3503 នាក់
ខែនេះ :
13374 នាក់
3 ខែនេះ :
33877 នាក់
សរុប :
1419118 នាក់