ខេត្តឧត្តរមានជ័យ៖ ដីព្រៃសហគមន៍ជាង៤,០០០ ហិចតា ត្រូវបានពលរដ្ឋដណ្តើមគ្នាកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធ សូមបញ្ជាក់ថាដីព្រៃសហគមន៍ខាងលើស្ថិតនៅក្នុងភូមិរំចេក និងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជាក់ស្តែងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នេះ មានសេចក្តីរាយការណ៍មកពីភូមិអូរតាម៉េង ថា៖ ដីព្រៃ សហគមន៍មួយកន្លែងដែលស្ថិតនៅក្នុង ភូមិរំចេក និងភូមិអូរតាម៉េង ដែលមានផ្ទៃដីរសរុបចំនួន ៤១៥១ ហិកតា គឺកំពុងរងការកាប់ទន្រ្ទានពីសំណាក់ប្រជាពលរដ្ឋមកពីបណ្តារស្រុកខេត្តផ្សេងៗដូចជាខេត្តសៀមរាប កំពង់ធំនិ ង បន្ទាយមានជ័យ។ល។ យោងតាមប្រភបានបន្តរថា៖ គេសង្កេតឃើញជារាងរាល់ថ្ងៃប្រជាពលរដ្ឋរាប់សិបនាក់កំុពុងធ្វើការកាប់ទន្រ្ទានដីព្រៃសហគមន៍ខាងលើជាង៤,០០០ ហិកតា ត្រូវបានប្រឈមនិងការបាត់បង់ដីនិងហិនហោចព្រៃឈើនៅពេលឆាប់ៗខាងមុខនេះ ប្របើសិនអាជ្ញាធរនៅតែគ្មានវិធានការទប់ស្កាត់នោះទេ ព្រោះគេសង្កេតឃើញពលរដ្ឋជាច្រើនបានកែនគ្នាមកធ្វើការកាប់ទន្រ្ទាន់នៅក្នុងដីព្រៃសហគមន៍នេះហើយគេសង្កេតឃើញប្រជាពលរដ្ឋខាងលើដូចជាមានការទំនាក់ទំនង និងបានសហការជាមួយប្រធានសហគមន៍យ៉ាងស្អិតរមួត បើមិនដូច្នេះទេ ពួកគេមិនអាចចូលទៅកាប់ឆ្ការ ដីព្រៃខាងលើនេះបានឡើយ។ ចំណែកអាជ្ញាធរស្រុកអន្លង់វែងស្ងាត់ដូចចោលួចសេះ ជាពិសេសលោក ហោ ជិនវរៈ យុទ្ធ អភិបាលស្រុកអន្លង់វែង ដូចជាត្រូវថ្នាំសណ្តំរបស់ប្រធានសហគមន៍មិចមិនដឹងទេ បានជាគ្មានវិធានការទបស្កាត់បន្តិចសោះ!។ មហាជនរងចាំមើលថា៖ តើ បន្ទាប់ពីថ្នាក់ជាតិបានចេញលិខិតទប់ស្កាត់ករពារនៅធនធានធម្មជាតិ ដែលជាសម្បត្តិធុនធានធម្មជាតិនៅក្នុងមូលដ្ឋានខាងលើនោះ តើលោកចៅហ្វាយ ស្រុកអន្លង់វែង មានវិធានការដែលឬទេ?។ ពាក់ព័ន្ធករណីពលរដ្ឋទន្ទ្រានដីព្រៃសហគមន៍ ៤,០០០ ហិកតា ខាងលើ សារព័ត៌មានយើងខ្ញុំ ខំព្យាយាមទៅលេខទូរស័ព្ទ "Tel.097 97 77778" របស់លោក ហោជិន វិរៈយុទ្ធ អភិបាលស្រុកអន្លង់វែង ដើម្បីសុំការបកស្រាយបំភ្លឺ ជុំវិញករណីខាងលើពីលោក ក៏ប៉ុន្តែ អង្គភាពយើងខ្ញុំខលចូលជាច្រើនលើក ប៉ុន្តែគ្មានអ្នកទទួលទូរស័ព្ទ សារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជូនដល់ថ្នាក់ដឹកនាំបានជ្រាបជាព័ត៌មាន ចុះផ្សាយក្នុងន័យស្ថាបនា កែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចឈ្មោះបុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំស្វាគមន៍ រង់ចាំសាមី បកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការផ្សព្វផ្សាយ ការិយាល័យនិពន្ធ៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា