ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ករណីគ្រះថ្នាក់ចរាចរណ៍!បណ្តាលអោយមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់!!!
Mon,15 July 2019 (Time 10:48 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 705នាក់)


ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តកូរ៉េឃ្លប់ដឹកទឹកសុទ្ធក្រុមហ៊ុន ជីង ឡុង បើកបោះពួយល្បឿនលឿន ជ្រុលទៅបុកពីទទឹងរថយន្តកូរ៉េសណ្តោងទ្រុងបែនដឹកដី កំពុងបើកឆ្លងផ្លូវ បណ្តាលអោយរថយន្តដឹកទឹកសុទ្ធ ខ្ទេចរួញកាប៊ីន គៀបជាប់មនុស្ស២នាក់ អ្នកបើកបរស្លាប់ម្នាក់ អ្នករួមដំណើររងរបួសធ្ងន់ កាលពីវេលាម៉ោង៦និង ៥០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ តាមមហាវិថី ឈ្នះ ឈ្នះ ភូមស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា៖ មុនកើតហេតុគេឃើញ រថយន្តកូរ៉េ ឃ្លប់ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4116 ដឹកទឹកសុទ្ធ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះគ្នា២នាក់ បើកបរដោយយុវជនម្នាក់ ជាអ្នកបម្រើការការងារ ក្រុមហ៊ុនទឹកសុទ្ធ បានស្លាប់គៀបជាប់ក្នុងកាប៊ីន រួមអ្នកដំណើរដោយឈ្មោះ ឡេង សុវណ្ណតុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ក្រុមហ៊ុនទឹកសុទ្ធ ជីង ឡុង មានទីលំនៅ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រងរបួសជើងឆ្វេងធ្ងន់ ។ រថយន្តខាងលើ បើកក្នុងល្បឿនលឿនពីជើងទៅត្បូង លុដល់ចំណុចកើតហេតុ បានបុកពីទទឹងរថយន្ត កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6687 សណ្តោងទ្រុងបែនដឹកដី អ្នកបើកបររថយន្ត រត់គេចបាត់ក្រោយកើតហតុភ្លាមៗ ដែលបើកចេញពីផ្លូវបេតុងវត្តភ្នៀត ឆ្លងកាត់ទទឹងមហាវិថីឈ្នះ ឈ្នះ បណ្តាលអោយបុកជាមួយរថយន្តដឹកទឹកសុទ្ធ ខ្ទេចរួញកាប៊ីន ក្រោយពេលកើតហេតុភ្លាមៗ ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ បញ្ជូនរថយន្ត សម្ភារៈ ឧបករណ៍ កាត់ វះ ទាញយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ និងទាញយកសាកសពជនរងគ្រោះម្នាក់ទៀត ដើម្បីប្រគល់ជូនសមត្ថកិច្ច បន្តការងារពិនិត្យតាមនីតិវិធី ។ ក្រោយពីការវាស់វែងរួច ត្រូវបានសមត្ថកិច្ចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង ដើម្បីអោយម្ចាស់ចូលខ្លួនមកសស្រាយគ្នានៅពេលក្រោយ ៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1271 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6583 នាក់
ខែនេះ :
22421 នាក់
3 ខែនេះ :
77040 នាក់
សរុប :
1660967 នាក់