ខេត្តសៀមរាប៖ រថយន្តទេសចរណ៍ ដឹកអ្នកដំណើរពីភ្នំពេញ មកលេងភ្នំគូលែន បាន ក្រឡាប់ បណ្តាលអោយមនុស្ស១២នាក់ រងរបួសធ្ងន់ស្រាល ក្នុងចំណោមអ្នកដំណើរ២៨ នាក់ ខណ:ចុះពីលើភ្នំវិញ ជាន់ហ្វ្រាំងមិនស៊ី ហេតុការណ៍នេះកើតឡើងនៅត្រង់ផ្លូវចុះពីលើភ្នំគូលែនថ្មី ផ្នែកខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានអោយដឹងថា៖ក្នុងហេតុការណ៍នោះបង្កឡើងដោយខ្លួនឯង រថយន្តម៉ាក HYUNDAICOUNTYពាក់ស្លាកលេខភ្នំពេញ3E-6998 ចំណែកអ្នកបើកបររថយន្តឈ្មោះ កែវ មករា អាយុ២៨ឆ្នាំ រស់នៅខេត្តកណ្តាល។ លលោកអធិការនគរបាលស្រុកស្វាយលើបន្តថា៖ អ្នករងរបួសសរុប១២នាក់ ស្រី៩នាក់បុរស៤នាក់ រួមមានឈ្មោះដូចខាងក្រោមៈ ទី១.ឈ្មោះកែម សីហា ភេទប្រុសអាយុ៣០ឆ្នាំ។ ទី២.ឈ្មោះសុត សំអុន ភេទស្រីអាយុ៤៣ឆ្នាំ។ ទី៣.ឈ្មោះផាត សោភា ភេទស្រីអាយុ៤៨ឆ្នាំ។ ទី៤.ឈ្មោះងួន សារ៉ាន់ ភេទស្រីអាយុ៥៧ឆ្នាំ។ ទី៥.ឈ្មោះងួន សុគុណ ភេទស្រីអាយុ៥៧ឆ្នាំ។ ទី៦.ឈ្មោះពេជ្រ ច័ន្ទបូរមី ភេទស្រីអាយុ១១ឆ្នាំ។ ទី៧.ឈ្មោះ សុខ សុវណ្ណរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ។ ទី៨.ឈ្មោះ ហួន សុគន្ធារី ភេទស្រី អាអាយុ៤៣ឆ្នាំ។ ទី៩.ឈ្មោះប៉េន សុហាន ភេទប្រុសអាយុ៤១ឆ្នាំ។ ទី១០.ឈ្មោះលឿង គឹមសៀង ភេទស្រីអាយុ៣៨ឆ្នាំ។ ទី១១.ឈ្មោះគីម ចំរើន ភេទស្រីអាយុ៤៦ឆ្នាំ។ ទី១២.ឈ្មោះប៉ុក សុគុណ ភេទស្រី អាយុ៤៧ឆ្នាំ។ លោកបានបញ្ជាក់បន្ថែមថា៖ បច្ចុប្បន្នៈ អ្នករងរបួសទាំងអស់បានដឹកទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ចំពោះរថយន្តសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមនីតិវិធី៕ ដោយៈ វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា