ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក រស់​ សារ៉េត អតីត​យុទ្ធជន បានទទួល ផ្ទះ០១ខ្នង ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា លើកទី១២៤...
Tue,16 July 2019 (Time 09:59 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 821នាក់)


ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តម​សេនីយ​ទោ​ សោម​ ស៊ុន​ ប្រធាន​សមាគម​អតីត​ យុទ្ធជន​ កម្ពុជា​​ខេត្ត​កំពង់ធំ​ បាន​ដឹកនាំ​ក្រុមការងារសមាគម​ អមដំណើររួមជាមួយអាជ្ញាធរដែនដី និង​ប្រជាពលរដ្ឋ​ បាន​ប្រគល់ផ្ទះ០១ខ្នង ជូនដល់លោក រស់​ សារ៉េត​ ​អតីត យយុទ្ធជនកម្ពុជា លើកទី១២៤ ​នេះជា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ ប្រធាន​សមាគម​ អតីត​យុទ្ធ​ជន​កម្ពុជា ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែកក្កដា​ ឆ្នាំ​២០១៩ នេះ។ ​លោក​ រស់​ សារ៉េត​ ជា​អតីត​យុទ្ធជន​ មាន​ឋានៈ​ អនុ​សេនីយ៍​ត្រី​ ​ អាយអាយុ៥៤ឆ្នាំ ចូល​បម្រើ​ក្នុង​ ជួរ​កង​ទ័ព​នៅ​ថ្ងៃ​ទី០៣​ ខែ​មិនា​ ឆ្នាំ១៩៨០ នៅ​អង្គភាព​កងពល​លេខ​២ចាស់​ មាន​មុខ​ងារ​ជា​មេបញ្ជាការ​កង​អនុ​សេនាតូច​ ឈរជើង​នៅ​តំបន់​ដំបូកខ្ពស់​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ ក្រោយ​មក​ ក៏បាន​ត្រូវ​របួស​ពិកា​រ​ជេីង​ខាង​ស្ដាំ​ ដោយសារជាន់មីន នៅ​ឆ្នាំ​១៩៩៤​។ លោក​អនុ​សេនីយ៍​ត្រី​ រស់ សារ៉េត​ មាន​ភរិយា​ ឈ្មោះ​ ណំ ស៊ន​ អាយុ៥៦ឆ្នាំ មាន​កូន​ចំនួន​៥​ នាក់​ បបច្ចុប្បន្នៈរស់នៅ​ភូមិ​ក្តាមហារ​ ឃុំ​ឈូក​ខ្សាច់​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ដោយ​ប្រកបមុខរបរ​ធ្វើ​កម្មករ​ដាំ​ដំឡូង​មី​ ដេីម្បី​បាន​ប្រាក់​បន្ថែម​សម្រាប់​ចិញ្ចឹម​គ្រួសារ​ ផ្គួបផ្សំនិងប្រាក់បៀវត្សប្រចាំខែដែលរាជរដ្ឋាភិបាល​បាន​ផ្ដល់​ជូន​គាត់​ចំនួន​ ៨៦០,០០០​៛ ក្នុងងមួយខែផងដែរ  ។ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ សោម ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិ​សឹករងខេត្តកំពង់ធំ បានមានប្រសាសន៍ថា៖ ដោយបានសិក្សា ស្វែង​យល់​ពី​បញ្ហា​ខ្វះ​ខាត​របស់​ក្រុមគ្រួសារ លោក​ រស់ សារ៉េត​ ដែល​គ្មានលទ្ធភាព​ សាងសង់​លំនូវដ្ឋានបានសមរម្យនិងគេ ក៏បាន​ ឯកភាព​គ្នា​ជាមួយ​គណៈកម្មាធិការសមាគម សម្រេច​សាងសង់​ ផ្ទះ​០១ខ្នង ដែល​ជា​ ​អំណោយ​​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​។ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ សោម ស៊ុន​ បានអោយសារព័ត៌យើងខ្ញុំដឹងទៀតថា៖ចំណែក​ផ្ទះ ថ្មី ដែលបានសាងសង់រួចនេះ និងត្រូវ​បានប្រគល់ជូនលោក រស់ សារ៉េត មាន​ទំហំ​៤ម៉ែត្រ​x​៦ម៉ែត្រ​ សាង​សង់​អំពីឈើ​ខ្ពស់​ផុត​ពី​ដី​ រនារនាបនិងជញ្ជាំងក្តារឈើ ដំបូល​ប្រក់​ស័ង្កសី​ ដែល​បាន​ចំណាយ​ថវិកា​ ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​៧,២៥០,០០០​ រៀល​ ក្នុង​នោះ​ ក្រុម​ការងារ​បាន​ ឧបត្ថម្ភ​ជូន​ គាត់​បន្ថែម​ទៀត​ មានអង្ករចំនួន៥០គីឡូ​ក្រាម​ មីយើង ចំនួន២កេស ទឹក​ត្រី​ ទឹកសុីអុីវ​ចំនួន ២យួរ​ មុង​ជ្រលក់​ថ្នាំ​ចំនួន​២​ ឈេីច្រត់មួយគូ នឹង​ថវិកា​ចំនួន​៤៥០,០០០​ រៀល​ផងដែល៕ ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1267 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6579 នាក់
ខែនេះ :
22417 នាក់
3 ខែនេះ :
77036 នាក់
សរុប :
1660963 នាក់