ខេត្តព្រះវិហារ៖ អាជ្ញាធរចម្រុះស្រុកជាំក្សាន្ត បានចុះបិទទីតាំងលក់ដូរថ្នាំ និងចាក់ថ្នាំខុសច្បាប់ចំនួន៤ទីតាំង ដោយដកហូតឱសថផុតសុពលភាពបានចំនួន៤៦មុខ សកម្មភាពនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ លោក ជា គីមសេង អភិបាលស្រុកជាំក្សាន្ត បានប្រាប់បណ្តាញព័ត៌មានច្រើនស្ថាប័នអោយដឹងថា៖ ក្រុមការងារចម្រុះលោកបានចុះពិនិត្យ និងបិទបញ្ឈប់ការលក់ដូរថ្នាំ និងចាក់ថ្នាំខុសច្បាប់ ស្ថិតនៅមូលដ្ឋានឃុំកន្តួត និងឃុំស្រលើម បានចំនួន៦ករណី។ ក្នុងនោះបានបិទនិងបញ្ឈប់នៅឃុំស្រលើម ចំនួន៤ករណី ដែលមានម្ចាស់ទីតាំងឈ្មោះ ស៊ុ ថាវី, ប៊ុល សាវី, គាបូរី, និងប៊ូ សីលា។ ចំណែកនៅឃុំកន្តួតបាន២ករណី ដែលមានម្ចាស់ទីតាំងមឈ្មោះ ស៊ុ ម៉ាប់ និង ព្រំ សិទ្ធសុគន្ធ។ លោក ជា គីមេង បានបន្តថា៖ ក្នុងការចុះបិទឱសថក្លែងក្លាយនោះ ក្រុមការងារក៏បានដកហូតឱសថ ហួសសុពលភាពប្រើប្រាស់ ចំនួន៤៦មុខផងដែរ ដើម្បីយកមករក្សាទុក នៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ ក្រុមការងារចម្រុះអាជ្ញាធរស្រុកជាំក្សាន្ត ក៏កំពុងដំណើការបិទកន្លែងលក់ថ្នាំព្យាបាល ដោយគ្មានកាអនុញ្ញាត ក្នុងស្រុកជាំក្សាន្តជាង ២០កន្លែងទៀតផងដែល។ ជាមួយគ្នានេះដែរ លោកក៏បាននាំយកថវិកា សប្បុរសជន និងថវិកាលោកផ្ទាល់ចំនួន ២លានរៀល ជូនដល់យុវសិស្សក្រីក្ររងគ្រោះដោយសារប្រើថ្នាំហូសឌើទ្បេ ដែលមានម្តាយទីទាល់ក្រ។ ក្នុងករណីខាងលើ គេសង្កេតឃើញថា៖ ចំណាត់ការរបស់អាជ្ញាធរស្រុកជាំក្សាន្ត បានធ្វើឡើងភ្លាមៗ ជាការឆ្លើយតបទៅនិងហេតុការណ៍យុវជនម្នាក់ស្លាប់ ដោយសារតែគ្រូពេទ្យបានប្រើថ្នាំហួសកាលបរិច្ចេទ៕ ដោយៈ សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា