ខេត្តក្រចេះ៖ នៅរសៀលថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៩ ឯកឧត្តមឧកញ៉ា គង់ក្រឹងនឹងលោកជំទាវ ម៉ាន សារ៉ស់ បានអញ្ជើញចុះមកពិនិត្យមើលសមិទ្ឋិផលដែលបានជួយឧបត្ថម្ភសំរាប់ការសាងសង់និងកែលំអរក្នុងបរិវេនសាលាបឋមសិក្សា ហ៊ុន សែន ផ្សារស្នួល អោយមានសោភ័ណ្ឌភាពល្អ ធ្វើខ្លោងទ្វារ ចាក់សាបបេតុងតាមផ្លូវចូលសាលារៀន ចាក់ដីបំពេញចង្ហុកកៀរអោយស្មើអស់ចំនួន៣០០ឡាន និងទីកន្លែងក្មេងៗលេងកម្សាន្តដោយចំណាយអស់ថវិការចំនួន$១៣៤៤០(មួយម៊ឺនបីពាន់បួនរយសែសិបដុល្លារសហរដ្ឋអាមេរិក)ដើម្បីជួយសង្គមនិងលើកកម្ពស់វិស័យអប់រំអោយកាន់តែមានប្រសិទ្ឋិភាពខ្ពស់។ ឯកឧត្តមឧកញ៉ា គង់ ក្រឹង បានមានប្រសាសន៍ថា៖ លោកមិនមែនជួយតែស្រុកស្នួល ខេត្តក្រចេះនោះទេ គឺជួយស្ទើតែគ្រប់ទីកន្លេងទៅហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ថែមទាំងជួយដល់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរា ក្មេងកំព្រារដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ជាពិសេស ដែលមានសម្តេចតេជោ ជាវីរៈបុរសស្នេហាជាតិពិតប្រាកដ ដែលកើតចេញពីជីវិតក្មេងវត្ត លះបង់ទាំងកំលាំងកាយចិត្តហ៊ានពលីជីវិតដើម្បីបុព្វហេតុជាតិ ព្រាត់ប្រាស់ក្រុមគ្រួសារ ប្រពន្ឋកូន ខិតខំតស៊ូបង្កើតរណសេរ្សសាមគ្គីសង្រ្គោះជាតិ អោយរួចផុតពីពិភពដ៏ខ្មៅងងិតនៃរបបបនប្រល័យពូជសាសន៍ពលពត ៣ឆ្នាំ៨ខែ២០ថ្ងៃ ទទួលបានជ័យជំនះនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទីពីរនៃប្រជាជនទូទាំងប្រទេសកម្ពុជា មានជីវិតរស់រានឡើងវិញម្តងទៀតមកទល់សព្វថ្ងៃនេះ។ ហើយសម្តេចខំកសាងប្រទេសជាតិពីបាតដៃទទេហូតដល់ប្រទេសមានសុខសន្តិភាព មានកាអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។លោកឧកញ៉ាបានបន្តអោយសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ដឹងយ៉ាងច្បាស់ថា៖ រឿងអ្វីដែលលោកកើតចេញពីជីវិតក្មេងវត្តដែរហើយមានសំណាងបានរស់ក្រោមម្លប់សុខសន្តិភាពនិងការអភិវឌ្ឍន៍ រកសុីទទួលទានមានបាន គ្រាន់តែចំណាយថវិការផ្ទាល់ខ្លួនបន្តិចបន្តួចដូចបានរៀបរាប់ខាងលើគឺជាចំណែកមួយនៃការជួយដល់សង្គមជាតិប៉ុណ្ណោះ។ លោកឧកញ៉ាបានបន្ថែមទៀតថា៖ គាត់និងជួយដល់ប្រជាពលរដ្ឋដែលជួបភាពខ្វះបន្តទៀតតាមលទ្ឋភាពដែលធ្វើទៅបាននោះទេ ពីព្រោះមនុស្សយើងកើតមកមានតែខ្លួនទទេស្អាត ហើយស្លាប់ទៅវិញក៏ទៅតែខ្លួនទទេដែរគ្មាននរណាម្នាក់ យក មាស ប្រាក់ កែវកង ទៅជាមួយបានទេ គឺមានតែបុណ្រកុសល់តែបុណ្ណោះ ដែលកើតចេញពីការធ្វើអំពើល្អ ការធ្វើបុណ្យដាក់ទានដល់អ្នកទីទាល់ក្រ ជួបរំលែកភាពខ្វះខាត និងជួយដល់សង្គមជាតិប៉ុណ្ណោះនោះទេ។ ក្នុងនោះផងដែរដោយលោកឧកញ៉ាមើលឃើញសិស្សានុសិស្ស កុម៉ារ៉ា កុម៉ារី មានភាពសប្បាយរីករាយនិងជាទំពាំងស្នងឫស្សីបានលើកទឹកចិត្តអោយខិតខំរៀនសូត្រ និងឧបត្ថម ថវិការជូនលោកគ្រូ អ្នកគ្រូ ចំនួន២០នាក់ ដោយម្នាក់ៗ ទទួលបាន ៥០០០០៛ (ប្រាំមុឺនរៀល) ហើយសិស្សានុសិស្ស កុម៉ារ៉ា កុម៉ារី ចំនួន៥០០នាក់ក្នុងម្នាក់ៗទទួលបាន១០០០០៛(មួយមុឺនរៀល)សរុប=៦,០០០,០០០៛(ប្រាំមួយលានរៀល)ហើយលោកឧកញ៉ាសន្យាថានិងជួុយរៀបចំចាក់សាបបេតុងតាមមុខរបងហើយមាសួនច្បារដាំផ្ការកែលម្អទៀតផង៕ ដោយៈ ហ៊ីម ឯល និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា