ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុមហ៊ុន Huawei ប្រកាសថា មិនប្រើប្រព័ន្ធប្រតិបត្តិការ Hongmeng ទេ ហើយខ្លួននៅមានចិត្តចង់បន្តប្រើប្រព័ន្ធ Android ដដែល...!!!
Fri,19 July 2019 (Time 04:16 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 702នាក់)


បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មាន The Tech in Asia កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា លោកស្រី Catherine Chen ដែលជាសមាជិកគណៈប្រឹក្សាភិបាល នៃក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើការបកស្រាយបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Hongmeng ដែល Huawei កំពុងអភិវឌ្ឍឡើងនោះ គឺមិនមែនសម្រាប់ដំណើរការនៅលើស្មាតហ្វូនឡើយ ហើយក្រុមហ៊ុននឹងនៅតែចិញ្ចឹមចិត្តចង់បន្តប្រើប្រតិបត្តិការ Android របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google ដដែល។ ក្រោយពីរដ្ឋាភិបាលអាមេរិកដាក់ក្រុមហ៊ុននេះចូលទៅក្នុងបញ្ជីខ្មៅ Huawei បាននិយាយអំពីប្រព័ន្ធប្រតិបត្តិការ Hongmeng ដែលនឹងអាចក្លាយជាជម្រើសជំនួសឲ្យ ប្រព័ន្ធប្រតិបត្តិការ Android នៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ស៊េរីក្រោយៗ ។ ទោះបីជាយ៉ាងនេះក្តី បើតាមលោកស្រី Chen ថា ប្រព័ន្ធប្រតិបត្តិការ Hongmeng មិនមែនធ្វើឡើង ដើម្បីដំណើរការនៅលើស្មាតហ្វូននោះទេ ខណៈក្រុមហ៊ុនលោកស្រី នៅតែមានបំណងចង់បន្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដដែល ។ គួរបញ្ជាក់ផងដែរថា៖ កាលពីខែមិថុនាកន្លងទៅ ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមបន្ធូរដាក់កំហិតលើក្រុមហ៊ុន Huawei វិញ ដោយនឹងអនុញ្ញាតឲ្យហ៊ុនអាមេរិក បន្តរកស៊ីជាមួយ Huawei វិញ ប៉ុន្តែមិនទាន់សម្រេចដកក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ ចេញពីបញ្ជីខ្មៅនៅឡើយទេ៕ រាយការណ៍ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1518 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6830 នាក់
ខែនេះ :
22668 នាក់
3 ខែនេះ :
77287 នាក់
សរុប :
1661214 នាក់