ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អគ្គីភ័យលេបត្របាក់ផ្ទះស្តុបខោអាវជជុះមួយកន្លែង ក្រោយសាលាចិន​ ទួនហ្វា.!!!
Tue,02 July 2019 (Time 02:35 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 756នាក់)


ភ្នំពេញ៖ គ្រោះអគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅ ផ្តើមចេញពីការឆេះឃ្លាំងស្តុបខោអាវ​ជជុះ​ រាលដាលឆេះ​ដល់ផ្ទះពលររដ្ឋក្បែរខាងអស់ជាច្រើនខ្នង បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិនិងសមត្ថកិច្ច ដែលហេតុការណ៍នេះ កើតឡើងនៅជាប់នឹងសាលារៀន ទួនហ្វា តាមបណ្ដោយ​ផ្លូវលេខ១៧៣ ​ស្ថិត​នៅ​ក្នុងសង្កាត់​អូឡាំ​ពិក​ ខណ្ឌ​បឹងកេងកង​ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩​ រហូតដល់ម៉ោង៦និង៤០​នាទីព្រឹក ថ្ងៃទី២ ខែកក្ដដា នេះ នៅមិនទាន់រលត់​នៅឡើយទេ​ ។ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានលឺ​សម្លេងផ្ទុះ ​(ដូចជាផ្ទុះហ្គាស់) មួយសន្ទុះក្រោយ​មក ស្រាប់តែឃើញមានអណ្ដាត​ភ្លើង ចេញពីក្នុងផ្ទះប្រជាពលរដ្ឋ ដែលស្តុបខោ​អាវ​ជជុះ​យ៉ាងខ្លាំង និងរាលដាលដល់ផ្ទះពួកគាត់ ជាប់ៗគ្នាជាបន្តបន្ទាប់ យ៉ាងសន្ធោសន្ធៅតែម្ដង ។ ក្នុងហេតុការណ៍អគ្គីភ័យនេះ កម្លាំងសមត្ថកិច្ច និងជំនាញផ្នែកអន្តរាគមន៍ពន្លត់អគ្គីភ័យ មាន​ការពិបាកក្នុងការជួយពន្លត់​យ៉ាងខ្លាំង ព្រោះទីតាំងកើតហេតុ មានច្រកចូលតូចចង្អៀត ទើបមានរាំងស្ទះផងដែល ទើបភ្លើងកាន់តែឆេះខ្លាំងឡើងៗ រហូតអស់ផ្ទះប្រជាពលរដ្ឋជាខ្នងបែបនេះ កក៏ក៏ប៉ុន្តែពុំមានអ្នករងរបួសនោះទេ។ ជុំវិញករណីខាងលើ​សន្ឋិដ្ឋានថា៖ ជំហ៊ានដំបូងរបស់សមត្ថកិច្ច បានអោយដឹងថា អគ្គីភ័យនេះ បណ្ដាលមកពីឆ្លង​ចរន្តអគ្គិសនី ហើយខាងកំលាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន​៥០​គ្រឿង ហើយការឆេះផ្ទះប្រជាពលរដ្ឋ អស់ជា​ច្រើនខ្នង ខណៈមកដល់វេលាម៉ោង៦និង៤០​នាទី​ព្រឹក ថ្ងៃទី២ កក្កដា នេះ អអគ្គីភ័យនៅមិនទាន់រលត់នោះទេ"រងចាំតាមដានព័ត៌មានលម្អិតនៅលេខបន្ទាប់ទៀត"៕ ដោយៈលោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www poipetpostnews.con

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1448 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6760 នាក់
ខែនេះ :
22598 នាក់
3 ខែនេះ :
77217 នាក់
សរុប :
1661144 នាក់