ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) រឿកាន់តែក្ដៅហើយ.! មន្រ្ដីនគរបាលអន្តោប្រវេសន៍ សក័្តបី ច្រកទ្វាអន្តរជាតិអូស្មាច់ យកចញ្ចើមផ្លូវជួលតំលៃ៤ម៉ឺនបាត ក្នុង១ខែ បែប្រពន្ធលោកចេញមុខបង្ករហឹង្សាបង្ខំអោយរើអីវ៉ាន់ចេញទាំងយប់...!!!
Tue,02 July 2019 (Time 05:47 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1181នាក់)


ខេត្តឧត្ដរមានជ័យ៖ តើលោកនាយឧត្ដមសេនីយ៍ គៀត ចាន់ថារឹទ្ធ អគ្គនិយកដ្ឋានអន្តោប្រវេសន៍ គិតយ៉ាងណា? ចំពោះមន្រ្ដីក្រោមឱវាទ ប្ដីសក្ក័បី ប្រពន្ធសក្ក័៥ បែបនេះ រឺទុកអោយបង្ហូរឈាមគ្នាទើបមានវិធានការដោះស្រាយ។ បែកធ្លាយរឿងកាន់តែក្ដៅទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ រឿងរបស់លោកអនុសេនីយ៍ឯក ប៉ែន សុភា មន្រ្ដីនគរបាលអន្តោប្តវេសន៍ ច្រកទ្វាអន្តរជាតិអូរស្មាច់​ ក្រុងសំរោងខេត្តឧត្ដរមានជ័យ យកចញ្ចើមផ្លូវរដ្ឋជាប់ព្រំដែនកម្ពុជា-ថៃ ជួលអោយពលរដ្ឋលក់ក្រោមឆត្រ័សោះ តំលៃ បួនម៉ឺនបាត (៤០០០០បាត)ក្នុងមួយខែ ថ្លៃកប់ពពកលើសផ្សារទំនើបទៀត។ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានសេចក្ដីរាយការណ៍មកថា៖ ប្រពន្ធលោកអនុសេនីយ៍ឯក ប៉ែន សុភា និងបក្សពួកជាច្រើននាក់ នាំគ្នាទៅបង្ករហឹង្សា និងបោកទូសព្ទ័ដៃបុរសម្នាក់ ដែលបានជួលកន្លែងលក់ពីប្ដីរបស់ខ្លួន ហើយគំរាមបង្ខំអោយពួកគាត់រើអីវ៉ាន់ចេញទាំងពាក់កណ្ដាលយប់។ បុរស់ម្នាក់ឈ្មោះ អឿ សូវឿត ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលជាអ្នកជួលកន្លែងលក់ពីលោកអនុសេនីយ៍ឯក ប៉ែន សុភា​ មន្រ្ដីនគរបាលអន្តោប្រវេសន៍​អូរស្មាច់។ បុរសឈ្មោះ អឿ សូវឿត បានបញ្ជាក់ថា៖ នៅវាលាម៉ោង១០និង៣០នាទី យប់មិញនេះ ប្រពន្ធលោក ប៉ែន សុភា បានមកបង្ករហឹង្សា ចាប់យកទូសព្ទ័ដៃបោកកំទេចចោល ហើយគំរាមនិងបង្ខំអោយពួកគាត់រើអីវ៉ាន់ចេញទាំងពាក់ កណ្ដាលយប់ ទាំងប្ដីរបស់ខ្លួនមកយកប្រាក់ជួលកន្លែងជារៀងរាល់ខែ ក្នុងមួយខែ៤ម៉ឺនបាត យកពីឈ្មោះ អឿ សូវឿត។ បុរសខាងលើបានបន្តថា ក្រោយបង្ករហឹង្សា សមត្ថកិច្ចក៏បានហៅទៅសម្របសម្រួលនៅប៉ុស្ដិ៍នគរបាលអូស្មាចទាំងយប់ ដោយបង្ខំអោយរូបគាត់ផ្ដិតមេដៃលើកិច្ចសន្យា អោយគាត់លក់បន្តររយៈពេលបីខែនិងបង់ប្រាក់១១ម៉ឺនបាត។ ហើយរូបគាត់ឡាយវីដេអូរផ្ទាល់ជាសាធារណ: សូមអោយសុំទោស​លោក ប៉ែន សុភា តែបុរសខាងលើគាត់បដិសេធន៍ព្រោះថា៖ វាជារឿងពិតមានរឿងអីត្រូវសុំទោស។ លោក​ ជ័យ វាស្នា មេប៉ុស្ដិ៍នគរបាលអូស្មាច់បានអោយអ្នកយកព័ត៌មានយើងខ្ញុំដឹងថា៖ នៅពេលមានបញ្ហាឈ្លួសប្រកែកគ្នានៅច្រកទ្វារអូរស្មាច់ លោកក៏បានហៅទៅសម្រប សម្រួល គ្នា កុំអោយឈ្លួសប្រកែកគ្នានាំអោយខ្មាស់គេ លោកបញ្ជាក់ថា៖ មានតែការសម្របសម្រួលគ្នាទេ ទើបអាចបញ្ចប់រឿងបាន៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1431 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6743 នាក់
ខែនេះ :
22581 នាក់
3 ខែនេះ :
77200 នាក់
សរុប :
1661127 នាក់