ខេត្តក្រចេះ៖ នៅព្រេកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឧកញ៉ា គង់ ក្រឹង និងលោកជំទាវម៉ាន សារ៉ស់ ជាម្ចាស់កសិដ្ឋានចិញ្ចឹម គោ ក្របី និងសណ្ឋាគារកសិករអភិវឌ្ឍន៍ ទឹកដីនៃ ស្រុកស្នួល បានអញ្ជើញចុះទៅពិនិត្យមើលគ្រួរសារមួយទីទាល់ក្រ ជួបការលំបាកខ្វះខាត។ អ៊ុំប្រុសមានឈ្មោះ គង់ គឿន អាយុ ៦៣ឆ្នាំ ប្រពន្ឋ ឈ្មោះ មឿន សុគុង អាយុ ៥៥ឆ្នាំ រស់នៅភូមិច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានកូនចំនួន០៦នាក់ ប្រុស០៣នាក់ ស្រី០៣នាក់ ហើយគ្រួសារមួយនេះផងដែលដើរសុីឈ្នួលយាមដីចំការ ចៀរជ័រកៅស៊ូ រើសស្វាយចន្ទីអោយគេ រស់ក្នុងភាពភ័យខ្លាចក្រោមដំណក់ភ្លៀង ផ្គរន្ទះ មានផ្ទះប្រក់តង់ក្នុងចំការស្វាយចន្ទីគេ ហើយដើរបេះត្រកួនទូលលក់ដើម្បីបានកំរៃបន្តិចបន្តួចសំរាប់កំដរជីវិតរស់នៅ។ សូមបញ្ជាក់ផងដែរថា៖ អ៊ុំប្រុសមានស្រុកកំណើតនៅភូមិបឹងផ្តឹល ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តកំពង់ចាម កាលពីមុន ហើយគាត់មានសាច់ញ្ញាតិ ពូរ ក្មួយនៅទីនោះ តែគាត់បានចាកចេញពីស្រុកកំណើតមករស់នៅស្រុកស្នួលអស់រយៈកាល៣០ឆ្នាំហើយហើយពួលគាត់កាន់សាសនាខាងព្រះពុទ្ឋទេតែឥឡូវប្តូរមកចូលកាន់សាសនាខ្មែអុីស្លាមវិញម្យ៉ាងវិញទៀតភ្នែកទាំងគូររបស់គាត់មានបញ្ហាមើលមិនសូវឃើញអស់រយៈពេ៧ឆ្នាំហើយតែ៣ឆ្នាំចុងក្រោយគាត់ងងឹតមើលលែងឃើញតែម្តង ហើយប្រពន្ឋរបស់គាត់តែងតែទៅសុំអង្ករពីលោកឧកញ៉ា និង លោកជំទាវ ជានិច្ចជានិច្ចកាល ដោយលោកទាំងពី ឃើញភាពលំបាកទាំងនេះ លោកទាំងពីរមានក្តីមេត្តាសណ្តោសប្រោសប្រណី និង ជាអ្នកចូលចិត្តធ្វើបុណ្យដាក់ទានផងនោះ ក៏បានជួយជាអង្ករជារៀងរាល់ខែ ក្នុងមួយខែ៥០គីឡូក្រាមផងដែរ ថែមទាំងបានសុំដីកូនស្រីបង្កើតរបស់គាត់ ឈ្មោះ អែល ម៉ាស់តោះ និងស្វាមី ឈ្មោះ ស្រេន វីន ទំហំទទឹង២០ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ ហើយលោកឧកញ៉ា និង លោកជំទាវ បានចំណាយថវិការផ្ទាល់ខ្លួន ចាក់ដីសាងសង់ផ្ទះអោយមានទំហំ ៧ម៉ែត្រ×៩ម៉ែត្រ បានប្រក់សឹង្កសី ចំណាយថវិការប្រមាណជាជាង៥,០០០,០០០៛(ប្រាំលានរៀល)។ ឯកឧត្តមឧកញ៉ា គង់ ក្រឹងបានមានប្រសាសន៍ថា៖ ថវិការនេះវាបន្តិចបន្តួចស្តួចស្តើងមែនតែគាត់ជួយស្ទើរតែគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជាទៅហើយ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ទើបប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើន លើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។ ជាចុងក្រោយលោកឧញ៉ា គង់ ក្រឹង និងលោកជំទាវ បានផ្តាំផ្ញើរថា៖ ឥឡូវមានផ្ទះសំរាប់រស់នៅបានសមរម្យហើយ លែងលំបាកដូចពីមុនហើយ ចេសូមអោយចេះតស៊ូព្យាយាម អត់ធ្មុត ក្នុងការងារដើម្បីរកប្រាក់យកមកធ្វើប្លង់ដីជារបស់កម្មសិទ្ឋិរបស់ខ្លួនឯងចុះព្រោះនេះជាសម័យតេជោទៅហើយ ដូចសម្តេចលោកបានមានប្រសាសន៍ហើយថាគលោកមិនពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់បាយនោះទេ៕ ដោយៈ ហ៊ីម ឯល និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា