ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សិប្បកម្មឈើ នៅក្រុងប៉ោយប៉ែតជាច្រើនកន្លែង! សង្ស័យជាប្រភពផ្តល់ចំនូលរបស់លោក នូវ និល នាយសង្កាត់រដ្ឋបាលព្រៃឈើ...!!!
Mon,22 July 2019 (Time 09:18 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 923នាក់)


ខេត្តបន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតបានអោយដឹងថា៖ សិប្បកម្មកែច្នៃឈើជាង៣០ ទីតាំង បាននាំចូលឈើប្រណីតជាច្រើនឆ្នាំមកហើយ ដឹកជញ្ជូនឈើមកពីបណ្តាខេត្តផ្សេងៗ ដើម្បីយក មកកែច្នៃធ្វើជាគ្រឿងសង្ហារឹម លក់ចែកចាយក្នុងក្រុងប៉ោយប៉ែត និង តាមបណ្តាស្រុក/ក្រុង/ខេត្តផ្សេងៗ គេសង្ស័យថា៖ សិប្បកម្មទាំងនោះមិនមានច្បាប់អនុញ្ញាត ហើយឈើដែលនាំយកមកកែច្នៃសុទ្ធតែជាឈើខុសច្បាប់ផងដែរ។ តាមការសង្កេតបានអោយឃើញថា៖ សិប្បកម្មកែច្នៃឈើមួយចំនួនបានផ្ទុកឈើមុខជ្រុងប្រភេទ សុគ្រាំ,បេង,ធ្នង់។ល។ ដែលក្រុមមេឈ្មួញនាំយកមកសុទ្ធតែឈើដែលមានទំហំធំៗ យកមកកែច្នៃ ដោយឈើខ្លះនៅជារូបរាងដើមឈើស្រស់ៗនៅឡើយ។ ចំពោះបញ្ហានេះ គេនៅមិនទាន់ឃើញលោក នូវ និល នាយសង្កាត់រដ្ឋបាលព្រៃឈើទទួលបន្ទុក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និង ក្រុងប៉ោយប៉ែត ចុះបង្រ្កាបឡើយ ដោយគេសង្ស័យថា៖ អាចនិងទទួលបានផលប្រយោជន៍ពីកន្លែងសិប្បកម្មកែច្នៃឈើទាំងនោះ ទើបបានជាលោករក្សាភាពស្ងៀមស្ងាត់មកជាច្រើនឆ្នាំយ៉ាងដូច្នេះ។ តាមប្រភពមួយដាច់ដោយឡែក បានបង្ហើបអោយដឹងថា៖ នៅក្នុងក្រុងប៉ោយប៉ែត គឺមានឈើប្រណីតមួយកន្លែងទៀតស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត គឺគេតែងតែសង្កេតឃើញមានរថយន្តសេរីទំនើបដឹកឈើចេញចូលរាល់យប់យកស្តុបទុក និង ដឹកទៅចែកចាយបន្ត។ ប្រភពដដែលបន្តថា៖ ឈើដែលស្តុបទុកនៅក្នុងភូមិសាមគ្គីមានជ័យ គឺជាឈើដែលគេស្គាល់មេឈ្មួញឈ្មោះ ហ៊ួ ដែលគេដឹងថា៖ គឺជាមេឈ្មួញឈើនាំចេញពីប្រទេសថៃ ចូលមក កម្ពុជា ដើម្បីយកមកចែកចាយក្នុងប្រទេសកម្ពុជា នៃទឹកដីក្រុងប៉ោយប៉ែត ដោយរលូន មិនដែលឃើញមានមន្ត្រីជំនាញ និង ស្ថាប័នពាក់ព័ន្ធរូបណាហ៊ានចេញមុខទប់ស្កាត់ រឺ បង្រ្កាបឡើយ ជាពិសេសនៅគឺលោក នូវ និល នាយសង្កាត់រដ្ឋបាលព្រៃឈើទទួលបន្ទុក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និង ក្រុងប៉ោយប៉ែត គ្មានចំណាត់ការបង្ការ ឬទុបស្កាត់សោះម្តងណាសោះ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត បានលើកឡើងជាចម្ងល់ថា៖ ឃើញតែបណ្តាញ ទូរទស្សន៍ ការសែត វែបសាយ មានការចុះផ្សាយជាហូរហែនៅតាមបណ្តា២៥ខេត្ត/ក្រុង ក្នុងករណីកាប់បំផ្លាញ់សម្បត្តិធុនធានធម្មជាតិព្រៃឈើ ដែលជាជំរកសត្វព្រៃ។ ហើយថ្មីៗនេះក៏មានគណៈបញ្ជាការឯកដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកំលាំង គណបញ្ជាការឯកភាពចុះបង្ក្រាប មេឈ្មួញឧក្រឹដ្ឋកម្មកាប់បំផ្លាញ់ព្រៃឈើដែលមានឈ្មោះថា៖លោកឧកញ៉ា សឹង សំអុល ខេត្តមណ្ឌលគិរី បានមួយករណី ថែមទាំងដកហូតបានរថយន្តប៉ាកុង៤០ គ្រឿង ដុតកំទេចចោលនៅនឹងងកន្លែងទៀតផងដែល។ ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា បាននាំគ្នាសម្តែងការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំង ទៅលើសមត្ថកិច្ចកងកម្លាំងគណៈបញ្ជាការឯកភាព មានចំណាត់ការបង្ក្រាបបង្ការទប់ស្កាត់បទល្មើសព្រៃឈើ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋសូមគោរពនិងកោតសរសើរនូវចំណាត់ការរបស់ថ្នាក់បញ្ហាការឯកភាពទៅលើករណីនេះ។ ដោយឡែកនៅក្រុងប៉ោយប៉ែត វិញសព្វថ្ងៃនេះ ប្រជាពលរដ្ឋគេសង្កេតឃើញថា៖ នៅតែមានការដឹកជញ្ជូនឈើយកមកស្តុកទុកនៅតាមសិប្បកម្មឈើជាង៣០កន្លែងដដែល។ពាក់ព័ន្ធទៅនិងករណីខាងលើ ប្រជាពលរដ្ឋ សូមអំពាវនាវដល់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរតែបើកស៊ើប អង្កេតទៅលើសកម្មភាពរបស់លោក នូវ និល នាយសង្កាត់រដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត នេះជាបន្ទាន់ផងចុះបាទ បើមិនដូច្នោះទេការលំហូរឈើខុសច្បាប់ចូលមកក្រុងប៉ោយប៉ែត គឺនៅតែបន្ត ធ្វើសកម្មភាពបានយ៉ាងរលូន ហើយព្រៃឈើ ប្រាកដជាវិនាសហិនហោច មិនអាចរក្សាការពារអោយគង់វង្សបានឡើយ។ ពាក់ព័ន្ធទៅនិងករណីខាងលើ សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ យើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក នូវ និល បាននោះទេ តាមរយៈលេខទូរស័ព្ទរបស់លោកTel.(012 5555 84) ដោយទូរស័ព្ទនៅក្រៅតំបន់សេវា លោកអ្នកមិនអាចធ្វើការទំនាកើនងបានទេ!។ ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជូនដល់ថ្នាក់ដឹកនាំ បានជ្រាបជាព័ត៌មាន ចុះផ្សាយរិះគន់ក្នុងន័យស្ថាបនា កែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចឈ្មោះបុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំស្វាគមន៍ រង់ចាំសាមី បកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
600 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5508 នាក់
ខែនេះ :
18729 នាក់
3 ខែនេះ :
70627 នាក់
សរុប :
1558796 នាក់