ខេត្តក្រចេះ៖ ជារៀងរាល់ថ្ងៃនៃចុងសប្តាហ៍ គេសង្កេតឃើញមានវត្តមានលោកឧកញ៉ា គង់ ក្រឹង នឹងលោកជំទាវ ម៉ាន សារ៉ស់ ដែលតែងតែអញ្ជើញចុះទៅសួរសុខទុក្ខក្រុមគ្រួសារកម្មករទាំងអស់ដែលមើលថែស្រែស្រូវ ចំការ ដំណាំកសិឧស្សាហកម្មគ្រប់ប្រភេទ និងកសិដ្ឋានជញ្ចឹម គោ ក្របី ដែលមានចំនួនជាងប្រាំពាន់ក្បាលឯណោះ គឺជារបស់លោកទាំងពីរ ក្រែងលោអ្នកទាំងនោះមានជម្ងឺឈឺស្កាត់ ឬ មានបញ្ហាអ្វីកើតឡើងដែលពួកគាត់មិនបាងដឹង។ លោកឧកញ៉ា គង់ ក្រឹង បានមានប្រសាសន៍អោយសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍យើងដឹងថា៖ មិនត្រឹមតែបុគ្គលិកក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ហ្វីត្រាម៉ាត គឺលោកទាំងពីគា សុទ្ឋតែយកចិត្តទុកដាក់ មើលថែដូចៗគ្នា ជាពិសេស គឺក្រុមគ្រួសារកម្មករខាងលើពីព្រោះអ្នកទាំងអស់នោះទៅធ្វើការទាំងគ្រួសារៗតែម្តង ខាងឪពុក ម្តាយ មានប្រាក់ខែសមរម្យ ហើយកូនៗដែលមានអាយុចាប់ពី១៥ ឆ្នាំឡើងទៅ ក៏មានប្រាក់ខែដែរ ចំណែកកូនក្មេងតូចៗលោកឧញ៉ាបានអោយឪពុកម្តាយជួយជំរុញអោយបានចូលរៀនទាំងអស់គ្នាផងដែល ព្រោះកូនក្មេងគឺជាទំពាំងស្នងឫស្សីស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកកំពុងត្រូវការធនធានមនុស្ស ត្រូវការអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីជាសរសរទ្រូងនៃប្រទេសជាតិទាំងមូលទៅថ្ងៃអនាគត់ ហើយក្នុងនោះលោកឧកញ៉ាក៏បានជួយឧបត្ថម្ភជាថវិការមួយចំនួនដល់ក្មេងៗដែលបានចូលរៀនរួចហើយជាប្រចាំខែផងដែរ។ លោកឧកញ៉ាបានមានប្រសាសន៍បន្ថែមទៀតថា៖ នៅចុងសប្តាហ៍ រូបលោកនិងលោជំទាវគឺតែងតែទៅសួរសុខទុក្ខកម្មករ និងចែកជូនជាប្រាក់ទាំងចាស់ទាំងក្មេងដើម្បីលើកទឹកចិត្តដល់ក្រុមគ្រួសារកម្មករទាំងនោះផងដែល ដែលបានខិតខំធ្វើការដោយមានភាពទទួល ខុសត្រូវ និងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការមើលថែនូវអ្វីដែលជាភារកិច្ច និងជាកតព្វកិច្ចតាមជំនាញរៀងៗខ្លួន។ ម្យ៉ាងវិញទៀតលោកឧកញ៉ាបានរៀបរាប់ប្រាប់ពីបទពិសោធន៍ និងជំនាញក្នុងការមើលថែដំណាំកសិឧស្សាហកម្ម ក៏ដូចជាការចិញ្ចឹមសត្វពាហនៈ គោ ក្របី ដល់កម្មករទាំងនោះដើម្បីទទួលបានទិន្នផល់ខ្ពស់បំផុតនៅឆ្នាំនេះក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀត។ ជាចុងក្រោយលោកឧកញ៉ាបានផ្តាំផ្ញើរទៅដល់កម្មករទាំងអស់អោយខិតខំធ្វើការ ជាពិសេសជំរុញកូនចៅតូចៗបានចូលសាលារៀនទាំងអស់គ្នាចៀសវាងដើរពាលាអាវ៉ាសែ សេព្វ និងជួញដូរគ្រឿងញៀន ដែលមនុស្សទូទាំងសកលោកស្អប់ខ្ពើម។ បន្ទាប់មកលោកឧកញ៉ានិងលោកជំទាវបាននាំក្មេងៗដើរមើលកម្សាន្តនូវ ស្រែស្រូវ ដំណាំកសិឧស្សាហកម្មគ្រប់ប្រភេទព្រមទាំងកសិដ្ឋានចិញ្ចឹម គោ ក្របី ដោយទឹកចិត្តសប្បាយ រីករាយ៕ ដោយៈ ហ៊ីម ឯល និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា