ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្រ្តីសហរដ្ឋអាមេរិកត្រៀមចរចារពាណិជ្ជកម្មជាមួយ និង ចិន វិញហើយ...!!!
Thu,25 July 2019 (Time 12:50 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 664នាក់)


បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែកក្កដានេះ បានអោយដឹងថា៖ ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងចិន កំពុងចាប់ផ្តើមឡើងវិញនូវកិច្ចចរចា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម ដែលអូសបន្លាយពេលច្រើនឆ្នាំ ជាមួយនឹងការជជែកជាមួយគ្នារយៈពេល២ថ្ងៃ ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីរតនាគារ សហរដ្ឋអាមេរិក លោក Steven Mnuchin បានអោយដឹងថា៖ ការជជែកគ្នាដែលនឹងធ្វើឡើង នៅទីក្រុង Shanghai ប្រទេសចិន នៅថ្ងៃអង្គារ និងថ្ងៃពុធ ដែលមាន អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិក ចូលរួមក្នុងកិច្ចប្រជុំនេះ។ គួរបញ្ជាក់ផងដែរថា៖ នៅក្នុងកិច្ចប្រជុំមួយ នាប្រទេសជប៉ុន កាលពីខែមុន, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping បានព្រមព្រៀងគ្នា បន្ថយភាពតានតឹង នៅក្នុងជម្លោះពាណិជ្ជកម្ម ដែលមានរយៈពេលច្រើនឆ្នាំ ខណៈភាគីទាំងពីរបានធ្វើការជាមួយគ្នា ដើម្បីធ្វើអោយមានកិច្ចចរចាឡើងវិញ ដែលកន្លងមកប្រទេសទាំងពីរ បានយកពន្ធលើការធ្វើពាណិជ្ជកម្ម រវាងគ្នាទៅវិញទៅមក តម្លៃ៣៦០ពាន់លានដុល្លារ ហើយលោក Trump បានគម្រាម ដាក់ការយកពន្ធបន្ថែមទៀត លើទំនិញរបស់ចិន៕ បកប្រែដោយៈ (សសអក) ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1885 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7197 នាក់
ខែនេះ :
23035 នាក់
3 ខែនេះ :
77654 នាក់
សរុប :
1661581 នាក់