បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទើ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ បានអោយដឹងថា៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា៖ ផែនការមជ្ឈឹមបូព៌ារបស់អាមេរិក សម្រាប់ប្រទេសប៉ាឡេស្ទីននឹងបរាជ័យ។ លោកបានបន្ថែមថា "ទំនាក់ទំនងរវាង អ៊ីរ៉ង់ និងប្រជាជនប៉ាឡេស្ទីន ត្រូវបានចាក់ឫសយ៉ាងជ្រៅហើយកំពុងតែកាន់តែរឹងមាំជារៀងរាល់ថ្ងៃ" ។ កាលពីថ្ងៃច័ន្ទមេដឹកនាំកំពូលរបស់ អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា៖ មានតម្រូវការក្នុងការប្រឈមមុខទៅនឹង "កិច្ចព្រមព្រៀង " ដែលជា "ឧបាយកល" របស់អាមេរិក។ លោក Khamenei បាននិយាយថា៖គោលដៅនៃការផ្សំគំនិត នេះគឺដើម្បីលុបបំបាត់អត្តសញ្ញាណប៉ាឡេស្ទីន៕ បកប្រែដោយៈ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា(សសអក) ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា