សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនបានជនសង្ស័យ ០២ នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃក្នុងហោប៉ៅគេ...!!!
រាជធានីភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ បន្ទាប់ពីធ្វើ សកម្មភាពឆក់យកទូរសព្ទ័ដៃ ពីហោប៉ៅគេ នៅចំណុចមុខសាលាមុំ ផ្លូវ២០០២កែងផ្លូវ៥៥៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០២នាក់ រួមនិង មធ្យោបាយម៉ូតូ០១គ្រឿង នៅវេលាម៉ោង ១៩ និង៤០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យ ០២នាក់ រួមមានឈ្មោះដូចខាងក្រោមៈ
ទី១-ឈ្មោះ មាឃ បូណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌពោដង្កោ (គ្មានសារធាតុញៀន) ។
ទី២-ឈ្មោះ ឡោ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌពោដង្កោ (គ្មានសារធាតុញៀន) ។
សម្ភារៈបន្សល់ទុករួមមាន ម៉ូតូ០១គ្រឿង ម៉ាក សង់សេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខកំពត1L-8498 របស់ជនសង្ស័យ ។
ជនរងគ្រោះមានឈ្មោះ កង វិបុល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់មាន ទូរសព្ទ័០១គ្រឿងម៉ាកអាយហ្វូន 7plus ។
សមត្ថកិច្ចបានបន្ដថា៖ មុនពេលកើរហេតុ ជនរងគ្រោះកំពុងជិះមូតូ តែម្នាក់ឯងមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង មកពីក្រោយជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីហោប៉ៅខោរបស់ជនរងគ្រោះរួចបើកម៉ូតូគេចខ្លួន ភ្លាមៗនោះជនរងគ្រោះបានស្រែកថា៖ ចរៗនិងបានជិះម៉ូតូដេញតាម តែជនសង្ស័យបានបន្ថែមល្បឿនម៉ូតូ ជិះគេច ខ្លួន ដល់សង្កាត់ស្រះចក់ ខណ្ឌដូនពេញ ទើបចាប់ជនសង្ស័យបាន ហើយប្រគល់អោយទៅសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ ទៅលើជនសង្ស័យតែម្តង ។
បច្ចុប្បន្ន៖ ជនសង្ស័យ០២នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនយកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com