សាកសពមន្ដ្រីយោធាដែលធ្លាក់ចូលទឹក ត្រូវបានរកឃើញទាំងពីរនាក់ហើយ ចម្ងាយពីកន្លែងកើតហេតុជាង១០គីឡូម៉ែត្រ...!!! ខេត្តស្ទឹងត្រែង៖ សាកសពមន្ដ្រីយោធា០២រូប ដែលធ្លាក់ចូលកន្លែងទឹកគួចខ្លាំងយកទៅបាត់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នោះ ត្រូវសមត្ថកិច្ចរកឃើញទាំងពីរនាក់ហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះ ដែលសាកសពបានអណ្ដែត ចម្ងាយពីកន្លែងកើតហេតុជាង១០គីឡូម៉ែត្រ ពោលនៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង។ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បបានប្រាប់បណ្ដាញព័ត៌មាន យេីងអោយដឹងនៅថា៖ សាកសពមន្ដ្រីយោធាម្នាក់ ត្រូវបានប្រទះឃើញនៅវេលាម៉ោង០៧និង៤១នាទីព្រឹកនេះ ដែលមានឈ្មោះ សុខ សុវណ្ណឌី ជាអ្នកជិះពីក្រោយ និងមានជំងឺគ្រុនចាញ់ ហើយរហូតមកដល់ម៉ោងជាង៨ព្រឹក សាកសពម្នាក់ទៀតក៏ត្រូវបានសមត្ថកិច្ចរកឃើញដូចគ្នា ដែលមានចម្ងាយ៥០០ម៉ែត្រ ពីសពដែលរកឃើញដំបូង។ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបន្តទៀតថា៖ សាកសពជនរងគ្រោះដែលរកឃើញដំបូង ត្រូវបានយកឡើងលើគោកហើយ ដោយមានក្រុមគ្រួសារ និងសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យ។ ដោយឡែក សាកសពជនរងគ្រោះទី០២ ដែលជាអ្នកឌុបនោះ មិនទាន់យកឡើងលើគោកបាននៅឡើយទេ ពោលតម្រូវអោយដាក់ទូកអូសសាកសពចេញមកសិន ដោយសារស្ថានភាពទីតាំងមានការលំបាកខ្លាំង។ ចំណែកលោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង ក៏បានបញ្ជាក់ដូចគ្នាផងដែលថា៖ សាកសពមន្ដ្រីយោធាទាំងពីរនាក់ត្រូវបានរកឃើញ ហើយត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋសហការគ្នា ទាញឡើងយកមកលើគោក ដើម្បីធ្វើការពិនិត្យ និងបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី។ គួបញ្ជាក់ផងដែលថា៖ មន្រ្តីយោធាខ្មែរ០២រូប ដែលឈរជើងការពារទឹកដីនៅតំបន់ព្រំដែនអូរអាឡៃ ក្នុងស្រុកសៀមបាង ខេត្តស្ទឹងត្រែង កន្លែងដែលទ័ពឡាវធ្លាប់ចូលកាន់កាប់ ត្រូវបានទឹកហូរកួចយកទៅបាត់ពេលពួកគេកំពុងធ្វើដំណើរ ទៅព្យាបាលជំងឺគ្រុនចាញ់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។ យុទ្ធជនទាំងពីររូបដែលជួបគ្រោះអកុសលនេះ មានឈ្មោះ សុខ សុវណ្ណឌី និងឈ្មោះ ភី នីដាលិ។ ពួកគេបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។ យុទ្ធជនទាំងពីររូបជាកងទ័ព ដែលទើបនឹងប្រឡងជាប់ចូលបម្រើកងទ័ព កាលពីឆ្នាំ២០១៨។ ហើយបើយោងតាមសម្តីមន្ដ្រីយោធា នៃយោធភូមិភាគទី១ ជនរងគ្រោះឈ្មោះ ភីនី ដាលិ មានតួនាទីជា នាយក្រុមស៊ើបការណ៍ មានស្រុកកំណើតនៅផ្សារតានី ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ និងម្នាក់ទៀតឈ្មោះ សុខ សុវណ្ណឌី មានស្រុកកំណើតនៅភូមិកោះតាកូវ ឃុំឫស្សី ស្រុកកំពង់ត្រាច ខេត្តកំពត៕ រាយការណ៍ដោយៈ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា