ខេត្តព្រះវិហារ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នេះ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ ណារឿន បានចេញមុខបកស្រាយបដិសេធន៍ចំពោះបណ្តាញផ្សព្វផ្សាយមួយ ផ្សាយពត៌មាន មិនពិតនោះទេ ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ "ដែលមានចំណងជើងថា៖ អុញ! នោះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឡើងថ្មី មានចំណាត់ការយ៉ាងណា ចំពោះក្រុមឈ្មួញអ្នកមានលុយ និង អ្នកមានអំណាច មួយក្តាប់តូចឃុបឃិតគ្នាជាប្រព័ន្ធ លួចឈូសឆាយដីព្រៃរដ្ឋ យកធ្វើជាកម្មសិទ្ធ ដោយខុសច្បាប់នោះ"។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ ណារឿន សូមបញ្ជាក់ថា៖ ទីតាំងដី ដែលបានចោទប្រកាន់មកលើរូបលោក ឈូសឆាយដីព្រៃរបស់រដ្ឋ លក់អោយឈ្មួញ ដែលស្ថិតនៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត នោះ វាមិនម៉ែនជារឿងពិតនោះទេ វាជាការភណ្ឌ័ច្រឡំ ព្រោះទីតាំងដីខាងលើ ស្ថិតក្នុងគំរោង អភិវឌ្ឍន៍គ្រួសារកងទ័ពដែលមាន អនុក្រឹត្យលេខ៦៣ ក្រោយមកក៏ដោះដូរជូន ពលរដ្ឋចំនួនជាង២០គ្រួសារ ដែលរងផលប៉ះពាល់ដីធ្លី នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ដោយមានការសម្របសម្រួល ពីលោកមេបញ្ជារការកងពលធំ និង យោងតាមអនុសាស្ត្រដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទើបសម្រេចកាត់ដីអនុក្រឹត្យលេខ៦៣ ខាងលើ អោយទៅពលរដ្ឋវិញ។ លោក ចាប ឈុតត្រា ជាតំណាងពលរដ្ឋ រងផលប៉ះពាល់ដីធ្លី បានបញ្ជាក់បន្ថែមថា៖រូបលោក និង ប្រជាពលរដ្ឋចំនួនជាង២០ គ្រួសារ បានកាន់កាប់ដីចំការ និងអាស្រ័យផល ចំនួន៨៧ហិកតា ស្ថិតអតីតភូមិស្រអែម (ភូមិត្រពាំងសង្កែខាងលិចពេលបច្ចុប្បន្ន) ឃុំកន្ទួត នៅអំឡុងឆ្នាំ២០០៧ និង មានលិខិតកាន់កាប់ទទួលស្គាល់ ពីអាជ្ញាធរផងដែល តែក្រោយមកឆ្នាំ២០០៩ ដីនោះរដ្ឋត្រូវការយកទៅ អភិវឌ្ឍន៍គ្រួសារយោធា ក៏កាត់ដីអនុក្រឹត្យខាងលើ ដោះដូរជូនពួកគាត់វិញ។ តែមកដល់បច្ចុប្បន្ន ដីដោះដូរ ត្រូវបានជន ខិលខូចមួយក្តាប់តូច ចេះតែទន្ទ្រានយកម្តងបន្តិចៗ ជាហេតុធ្វើអោយពួកគាត់រងគ្រោះម្តងហើយម្តងទៀត។ អាស្រ័យហេតុនេះ លោកឧត្តសេនីយ៍ទោ ច័ន្ទ ណារឿន សូមបញ្ជាក់ និងជម្រាបជូន សូម បដិសេធន៍ថា៖ រឿងការចោទប្រកាន់ ពីសំណាក់បណ្តាញផ្សព្វផ្សាយកន្លងមកវាមិន មែនជាការពិតនោះទេ វាជាការភ័ណ្ឌច្រឡំ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា