រាជធានីភ្នំពេញ៖ បូរាណវត្ថុដែលមានអាយុចាស់រាប់ពាន់ឆ្នាំ ដែលដាក់តាំងនៅក្នុងផ្ទះអ្នកសន្សំប្រមែប្រមូល ជនជាតិជប៉ុន ជាយូរមក ហើយនោះ បានវិលត្រឡប់មកសារៈមន្ទីរជាតិកម្ពុជានៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វិញហើយ។ វត្ថុបូរាណចំនួន ៨៥ ដែលភាគច្រើនជារូបព្រះបដិមាសំរឹទ្ធិតូច រួមទាំងព្រះពុទ្ធរូប និងព្រះសិវៈ ។ល។ មានអាយុចាស់រាប់ពាន់ឆ្នាំ ខ្លះចុងសតវត្សរ៍ទី១៤ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់អោយដឹង ។ ក្នុងពិធីប្រគល់វត្ថុបូរាណជាផ្លូវការនៅថ្ងៃទី៥ ខែកក្កដា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍ដ៏រីករាយថា៖ អ្នកប្រមែប្រមូលវត្ថុបូរាណជនជាតិជប៉ុន បានប្រគល់ជូនកម្ពុជាដោយស្ម័គ្រចិត្ត ហើយសន្តានចិត្តដ៏ល្អនេះ ជាគំរូដ៏វិសេសវិសាលសម្រាប់ប្រទេសផ្សេងៗទៀតយកគំរូតាម ។ លោកស្រី ហ៊្វុមិកុៈ ថាខាឃុវៈ និយាយប្រាប់អ្នកសារព័ត៌មានថា៖ លោកស្រី និងស្វាមី បានទិញវត្ថុបូរាណទាំងនេះនៅក្នុងប្រទេសជប៉ុន ដោយក្តីរីករាយក្នុងចិត្ត សន្សំប្រមូលរួមយកមកដាក់ទាំងនៅក្នុងគេហដ្ឋានរបស់លោកស្រី ហើយច្បាស់ក្នុងចិត្តថា៖ វត្ថុបូរាណទាំងនេះជាបរស់កម្ពុជា ទើបសម្រេចចិត្តប្រគល់មកកម្ពុជាវិញ ។ «ស្វាមីរបស់ខ្ញុំបាននិយាយប្រាប់ថា៖ មុនស្លាប់ បូរាណវត្ថុទាំងនេះ ត្រូវសងមកអោយកម្ពុជាវិញ ខ្ញុំមានសេចក្តីសុខខ្លាំងណាស់ ដែលបានសាងអំពើល្អនេះ» ថាខាឃុវៈ ពោល ។ លោកជំទាវ សកុណា និយាយថា «វត្ថុបូរាណទាំង ៨៥ នេះ ជឿថាត្រូវចោរលួចពីប្រាសាទផ្សេងៗក្នុងកម្ពុជា ក្នុងអំឡុងពេលស្រុកមានសង្គ្រាម ដោយឆ្លងកាត់ប្រទេសថៃ» ៕ ដោយៈលោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា