ខេត្តពង់ឆ្នាំង៖ ករណីប្លន់យកម៉ូតូ០១គ្រឿងគួរអោយស្រៀវឆ្អេងខ្នង ចោរប្លន់អារកសម្លាប់យកម៉ូតូ បណ្ដាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ រួចយកម៉ូតូទៅបាត់ដោយសុវត្ថិភាពដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ០៩ព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះមានឈ្មោះ លាស់ យ៉ាន អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់ផ្នែកក និងរបួសក្បាលជាច្រើនកន្លែង ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា៖នៅមុនពេលកើតហេតុបុរសរងគ្រោះ បានចេញពីផ្ទះទៅរត់ម៉ូតូឌុប ដោយជិះម៉ូតូម៉ាកហុងដា សេ125 ស៊េរី 011 ស្លាកលេខ បាត់ដំបង 1K-6043 មកឈរចាំនៅចំណុចកំពុងដរចម្លងទទឹង ភូមិចុងកោះ ដូចសព្វដងពេលនោះ ក៏មានជនសង្ស័យម្នាក់អាយុប្រមាណជាង ២០ឆ្នាំ បានហៅម៉ូតូឌុបជនរងគ្រោះខាងលើ ជិះពីកំពុងផែឆ្ពោះទៅផ្សារមាស លុះពេលទៅដល់ចំណុចកើតហេតុ បានអោយជនរងគ្រោះឈប់ម៉ូតូហើយ ក៏ធ្វើសកម្មភាពចាប់អាករប្លន់យកម៉ូតូ ប៉ុន្តែពេលនោះជនរងគ្រោះបានប្រតាយប្រតប់ រួចជនដៃដល់ក៏យកកាំបិតចាក់ជនរងគ្រោះ ត្រូវក្បាលជាច្រើនកន្លែង បន្ទាប់មកជនដៃដល់ក៏បានធាក់ជនរងគ្រោះ បណ្ដាលអោយដួលសន្លប់ ហើយក៏យកម៉ូតូជិះគេចខ្លួនបាត់ស្រមោលទៅ។ ក្រោយពេលកើតហេតុប្រជាពលរដ្ឋប្រទះឃើញ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះដល់ទីតាំងរកឃើញកាំបិត ចិតបន្លែដងខ្មៅ មួយ ប្រឡាក់សុទ្ធតែឈាម ក្រុមកម្លាំងជំនាញបានសន្និដ្ឋានថា៖ ជារបស់ជនដៃដល់ ហេីយករណីខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកមុខជនបង្កដើម្បីឃាត់ខ្លួនយកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ដោយៈ លោក ហ៊ីម ឯក និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា