ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ បង្កអោយបុរសម្នាក់កំពុងជិះម្នាក់ឯង ត្រូវជណ្ដេីរដួលសង្កត់ចំក្បាលបែកស្លាប់ក្នុងថ្លុកឈាមភ្លាមៗ ទុលមុខ ភែរើមែកស៍ កស៍ងបរិវេណកាសុីណូ ផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២និង២០ នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នេះ។ បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ បុរសម្នាក់ បានជិះម៉ូតូម្នាក់ឯង ពីជើងទៅត្បូង ស្រាប់តែមកដល់ចំនុចកើតហេតុ នៅពេលមេឃកំពុងភ្លៀង និង មានលាយឡំខ្យល់កន្រ្ទាក់បក់បោកយ៉ាងខ្លាំង ស្រាប់តែជណ្តើរដែលដាក់ចល័ត សម្រាប់បុគ្គលិកកាសុីណូ ធ្វើការដើរដាក់តខ្សែភ្លើង រឺ ដាក់សម្រាប់ឡើងដាក់ប៉ាយយីហោផ្សេងៗ ដែលដាក់ផ្អែកទុកចោលនិងសរសរដែកប៉ាយប៉ាន់ណូ ភែរើមែកស៍ PARAMIX នៅទីតាំងខាងលើបានដួលសង្កត់ចំក្បាលបែកស្លាប់ភ្លាមៗតែម្តងក្នុងថ្លុកឈាម បង្កការផ្ញាក់ផ្អើល ដល់ពលរដ្ឋ និងសន្តិសុខ ព្រមទាំងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗតែម្តង ។ ប្រភពពីសមត្ថកិច្ចដែលបានទៅដល់កន្លែងកើតហេតុបានអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ សាយ សុភី អាយុ ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងមណ្ឌល១២ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ម៉ូតូដែលជនរងគ្រោះបានជិះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1HQ.2363 ។ ក្រោយពេលកើតហេតុគេសង្កេតឃើញថា៖ជនរងគ្រោះត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែត បញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី តែអកុសលជនរងគ្រោះត្រូវបានស្លាប់បាត់ទៅហើយ៕ ដោយៈលោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា