ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
👉(ព័ត៌មានលម្អិត)🔥 ភ្លើងហិង្សា 🔥បុរសជាប្តីខឹងប្រពន្ធទាំងកម្រោល! ប្រមូលខោអាវ ដុតចោល បង្កអោយផ្ទះឆេះស្ទើរទាំងស្រុង រួចរត់ទៅចងកសម្លាប់ខ្លួនតាមក្រោយបានសម្រេច..!!!
Sun,07 July 2019 (Time 07:59 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 829នាក់)


ខេត្តព្រៃវែង៖ ករណីបុរសម្នាក់ព្រោះតែខឹងប្រពន្ធខ្លាំងពេក ដុតខោអាវចោល បណ្តាលអោយឆេះផ្ទះស្ទើរទាំងស្រុង រួចរត់ទៅចងកសម្លាប់ខ្លួនតាមក្រោយក្នុងបន្ទប់ទឹកបានសម្រេច។ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលពេញភូមិកាលពីវេលាម៉ោង០៦និង២៥នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ។ សមត្ថកិច្ចបានអោយដឹងថា៖ ករណីប្តីខឹងប្រពន្ធទាំងកម្រោល ដុតខោអាវបង្កអោយផ្ទះឆេះស្ទើរទាំងស្រុងនេះ ស្ថិតនៅ ចំណុចភូមិ ឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បណ្តាលខូចខាតទ្រព្យសប្បត្តិរួមមាន៖ ទី១-ផ្ទះ១ខ្នងឆេះស្ទើរទាំងស្រុង ទំហំ ៦ គុណនឹង១២ម៉ែត សង់ពីឈើ ប្រក់ក្បឿង។ ទី២-ទូដាក់សម្លៀកបំពាក់ មួយចំនួន។  ទី៣-ម៉ាសុីនត្រជាក់ ១ គ្រឿង។ ទី៤-ទូរទ្សន៍ ១គ្រឿង។  សរុបការខូចខាតចំនួន : ៣០,០០០$ (បីម៉ឺនដុល្លារ) បើយោងពីអ្នកនៅកន្លែងកើតហេតុបានអោយដឹងថា៖ ការឆេះផ្ទះនេះបណ្តាលមកពី ឈ្មោះ បុឹង ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាកូនប្រសារ និងជាប្តីរបស់ឈ្មោះ សឿន ឡូត រស់នៅភូមិ/ឃុំ/កើតហេតុខាងលើ កាលពីថ្ងៃទី៤/ខែ/ឆ្នាំ ដ៏ដែល គឺដោយមានការឈ្លោះប្រកែកគ្នា លុះដល់ថ្ងៃទី៧ កើតហេតុខាងលើ ក៏ប្រមូលសំលៀកបំពាក់ក្នុងផ្ទះដុតតែម្តង ពេលប្រពន្ធមិននៅផ្ទះចេញក្រៅបាត់ ក្រោយពីដុតឆេះ បុរសជាប្តីបានទៅចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹកបានសម្រេចតែម្តងទៅ។ នៅក្នុងហេតុការណ៍ខាងលើនេះផង គេឃើញមានសមត្ថកិច្ចចម្រុះ បានចុះជួយពន្លត់ភ្លើងឆេះផ្ទះយ៉ាងសន្ធោសន្ធៅ បានទាន់ពេលវេលា មិនបង្ករឆ្លងរាលដាលទៅផ្ទះដ៏ទៃទៀតនោះទេ កម្លាំងចម្រុះចុះជួយ អន្តរាគមន៍ បានប្រើប្រាស់ទឹកអស់ចំនួន៤ឡាន។ បច្ចុប្បន្នៈ សាកសពប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1492 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6804 នាក់
ខែនេះ :
22642 នាក់
3 ខែនេះ :
77261 នាក់
សរុប :
1661188 នាក់