ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) លោកឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ បានបើកពិធីសម្ពោធជប់លៀងមួយ នៅឯសណ្ឋាគារកសិករអភិវឌ្ឍន៍របស់លោកទាំងពី ដើម្បីបង្កើតមុខរបរដ៏ធំបន្ថែមទៀត.!!!
Tue,09 July 2019 (Time 06:40 PM)
ដោយ ៖ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1509នាក់)


ខេត្តក្រចេះ៖ នៅព្រឹកថ្ងែទី០៧ ខែកក្កដា ឆ្នាំ២០១៩ នេះ គេបានឃើញពិធីសម្ពោធជប់លៀងមួយ ដែលមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋមួយចំនួន ក្នុងនោះក៏មានក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានអញ្ជើញចូលរួមផងដែរ ហើយកម្មវិធីនេះប្រារព្ធធ្វើឡើងនៅបរិវេនភូមិគ្រឹះ ឯសណ្ឋាគារកសិករអភិវឌ្ឍន៍ ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់។ ដែលមានទីតាំងស្ថិតនៅភូមិច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ក្នុងកម្មវិធីសម្ពោធនិងជប់លៀងនោះផងដែរលោកឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ បានថ្លែងប្រាប់សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ យើងយ៉ាងច្បាស់ថា៖ ក្រៅពីប្រកបមុខរបរ បើកកសិដ្ឋានចិញ្ចឹម គោ និង ក្របី ដែលមានចំនួន រហូតដល់ជាងប្រាំពាន់ក្បាលឯណោះ ហើយក៏មានដីស្រែចំការកៅស៊ូ រាប់រយហិកតារទៀតផងដែរ។ រហូតមកទល់នឹងពេលនេះលោកឧកញ៉ាក៏បានបង្កើតមុខរបរធំមួយបន្ថែមទៀតនៅក្នុងទឹកដីនៃភូមិគ្រឹះសណ្ឋាគារកសិករអភិវឌ្ឍន៍ ក្នុងនោះរួមមានៈ ទី១-កន្លែងកំសាន្តដូចជាអាងហែលទឹក។ទី២-កន្លែងអាហារដ្ឋានពេលព្រឹក។ទី៣-បើក ហ្វីត្រា ម៉ាត ជាកន្លែងលក់ភេសជ្ផៈនិងផលិតផលគ្រប់មុខ។ទី៤-មានកន្លែង ស្ទីម ស៊ូណា និងទី៥-មានបន្ទប់ជួលស្នាក់នៅជាច្រើនបន្ទប់ និងមានតម្លៃសមរម្យចាប់ពី១៥ទៅ៣៥ដុល្លារ ហើយក្នុងតំលៃ៣៥ដុល្លារនោះ ក៏មានព្រីអាហារមួយពេលផងដែរ។រាល់នៃការផ្សព្វផ្សាយទាំងនេះគឺលោកទាំងពីរមានគោលបំណង ជូនដំណឹងដល់សម្តេច ទ្រង់ ឯកឧត្តមលោកជំទាវព្រមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឲ្យបានជ្រាបជាពត៌មានតែប៉ុណ្ណោះនោះទេ។ ហើយលោកក៏បានបន្ថែមទៀតថា៖ សណ្ឋាគារកសិករអភិវឌ្ឍន៍លំដាប់ផ្កាយរបស់លោកដោយលោកបានបើកតម្រូវការរបស់ភ្ញៀវ ដូចបានរៀបរាប់ខាងលើតែប៉ុណ្ណោះនោះទេ។ ជុំពេញបញ្ហានៃការបង្កើតមុខរបរបន្ថែមរបស់លោកឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស់ ព្រមទាំងក្រុមគ្រួសារនេះផងដែរ លោកឧកញ៉ាក៏បានបន្តទៀតថា៖ លោកពុំមានបំណងអ្វីផ្សេង ក្រៅពីការខិតខំប្រឹងប្រែងរកប្រាក់ចំណូលដើម្បីជួយ ផ្គត់ផ្គង់និងឧបត្ថម្ភដល់កុមារកំព្រានិងចាស់ជរាគ្មានទីពឹង ព្រមទាំងទូរគតជនផ្សេងៗទៀតផងនោះដែលកំពុងតែជួបបញ្ហានៃការខ្វះខាតនោះ។ ជុំវិញនៃការជួយឧបត្ថម្ភ ទៅលើបុគ្គលទាំងនោះផងដែរ គឺលោកជួយទៅតាមតែលទ្ធភាពដែលលោកអាចធ្វើទៅបាននោះទេ។ជាចុងក្រោយលោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ ជុំវិញបញ្ហានៃការសាងសង់ និងការអភិវឌ្ឍន៍ទាំងនេះផងដែរ គឺមិនមែនបានមកដោយសារលោកតែម្នាក់ឯងប៉ុណ្ណោះទេ គឺដោយសារបានមកពីការជ្រកក្រោមដំបូលសុខសន្តិភាពរបស់ប្រមុខនៃថ្នាក់ដឹកនាំ ជាពិសេសនោះគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជា យ៉ាងពិតប្រាកដណាស់់ ទើបលោកមានឱកាសក្នុងការប្រឹងប្រែងចូលរួមកសាងអភិវឌ្ឍន៍មកទល់នឹងសព្វថ្ងៃនេះ។ ម្យ៉ាងវិញទៀតលោកក៏បានបន្តទៀតថា៖ នាពេលកន្លងមកលោកក៏បានចូលរួមឧបត្ថម្ភគាំទ្រ ការកសាងសមិទ្ធផលផ្សេងៗក្នុងសង្គមជាច្រើនដូចជា ផ្លូវថ្នល់ស្ពានសាលារៀនមន្ទីរពេទ្យវត្តអារាមអណ្ដូងទឹកជាដើម ស្ទើរតែគ្រប់ទីកន្លែងនៅទឹកដីនៃខេត្តក្រចេះយើងនេះ និងនៅតាមបណ្ដាខេត្តផ្សេងៗមួយចំនួនទៀតផងដែលនោះ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1452 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6764 នាក់
ខែនេះ :
22602 នាក់
3 ខែនេះ :
77221 នាក់
សរុប :
1661148 នាក់