ម៉ូស្គូ៖ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Sputnik កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្រសួងការពារជាតិរុស្ស៊ី នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា សមយុទ្ធយោធាប្រចាំឆ្នាំមានឈ្មោះថា «Ocean Shield» ត្រូវបានបើកអោយប្រព្រឹត្តទៅហើយ ជាមួយការចូលរួមពីកម្លាំងទ័ពជាងមួយម៉ឺននាក់ ព្រមទាំងនាវានិងយន្តហោះជាច្រើនគ្រឿង។ សមយុទ្ធយោធាទ្រង់ទ្រាយធំខាងលើ នឹងបន្តប្រារព្ធឡើងរហូតដល់ថ្ងៃទី០៩ ខែសីហា គឺត្រូវនឹងថ្ងៃសុក្រសប្តាហ៍ក្រោយ នៅក្នុងដែនសមុទ្របាល់ទិច។ បើតាមក្រសួងការពារ ជាតិរុស្ស៊ី ពលទាហានដែលចូលរួមមានចំនួនសរុប១០,៦៣៤នាក់ ខណៈនាវាមាន៤៩ គ្រឿង ព្រមទាំងយន្តហោះ៥៨គ្រឿង។ សូមជម្រាបថា៖ សមយុទ្ធយោធាជើងទឹក «Ocean Shield» នៅសមុទ្របាល់ទិច ត្រូវបានរុស្ស៊ីរៀបចំឡើងជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយពេលនោះ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្តេជ្ញាថា៖ នឹងបន្តប្រារព្ធសមយុទ្ធនេះអោយជាប់ជារៀងរាល់ឆ្នាំ៕ បកប្រែដោយៈ ស.ស.អ.ក ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា