(មានវីដេអូ) បែកធ្លាយកាន់តែក្តៅហើយ! រឿងលោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចលេខ៤ និងមន្រ្ដីក្រោមឱវាទ បង្ខាំង វ៉ៃធ្វើទារុណកម្ម កម្មករឡឥដ្ឋម្នាក់ស្ទើស្លាប់ ដល់ថ្នាក់ម្ដាយជនរងគ្រោះអំពាវនាវអោយសម្ដេចតេជោជួយផ្ដល់យុត្តិធម៌.!!!
ខេត្តឧត្ដរមានជ័យ៖ បើយោងតាមប្រភពការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន និងបណ្ដាញសង្គម Facebook បានចុះផ្សាយបង្ហោះព្រោងព្រាត មានស្រ្ដីមេម៉ាយពីនាក់ម្ដាយនិងកូនប្រុស កំព្រាឪពុក តាំងពីតូច រស់នៅក្នុងជីវភាពក្រីក្រ ជ្រកក្រោមដំបូលរោង ធ្វើជាកម្មករឡរឥដ្ឋអស់រយ:ពេលជាង១០ឆ្នាំមកហើយ បានរៀបរាប់រឿងរ៉ាវដែលកើតឡើងទាំងក្តុកក្តួលនៅក្នុងចិត្តអោយសារព័ត៌មានជាច្រើនស្ថាប័នបានដឹងនិងធ្វើការផ្សព្វផ្សាយ ហើយម្តាយជនរងគ្រោះសូមអំពាវនាវអោយសម្ដេចតេជោជួយផ្ដល់យុត្តិធម៌ដល់គ្រួសារគាត់ផងកាលពីកន្លងទៅថ្មីៗនេះ។
លុះមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ស្រ្ដីជាម្ដាយ បានសូមអំពាវនាវដល់សម្ដេចតេជោហ៊ុនសែន ម្តងជាពីដង់ សូមជួយផ្ដល់យុត្តិធម៌ ជូនដល់ក្រុមគ្រួសាររបស់គាត់ផង ដែលកូនប្រុសរបស់អ៊ុំស្រី ត្រូវបាន លោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចលេខ៤ និងមេបញ្ជាការង គឺលោកឧត្ដមសេនីយ៍ត្រី ចាន់ នី រួមមន្រ្ដីយោធាបីនាក់ សរុប៥នាក់ បានបង្ខាំង វ៉ៃ និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ មកលើរូបកាយកូនប្រុសរបស់គាត់ នៅក្នុងបន្ទាយទាហាន រហូតដល់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរៀប ដោយមានអាការ:គ្រាំគ្រាផ្នែកខាងក្នុង និងហើមខួរក្បាល និងឈឺជំងឺមុខរបួស ដែលធ្វើទុកឥតឈប់ឈរនៅពេលអស់ជាតិថ្នាំបង្ការ។
សូមបញ្ជាក់ផងដែរថា៖ ជនរងគ្រោះមានឈ្មោះ វ៉ាន់ ឆៃលី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅសិប្បកម្មឡរឥដ្ឋ ក្នុងភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ
ម្ដាយជនរងគ្រោះមានឈ្មោះ ឡាច វន ជាស្រ្ដីមេម៉ាយ អាយុ៦៣ឆ្នាំ មានស្រុកកំណើតរស់នៅភូមិបាក់ដាវ ឃុំបាក់ដាវ ស្រុកព្រែកតាមាក់ ខេត្តកណ្ដាល ។
ជនរងគ្រោះបានអោយដឹងថា៖ លោកឧត្ដមសេនីយ៍ទោ សន ស៊ា មានឋានៈជាមេបញ្ជាការកងពលតូចលេខ៤ និងមេបញ្ជាការរងឈ្មោះ ចាន់ នី រួមមន្រ្ដីក្រោមឱវាទបីនាក់ សរុប៥នាក់ បានចាប់គាត់ទៅបង់ឃាំងនៅក្នុងបន្ទាយកងពល វ៉ៃទាត់ធាក់តាមអំពើរចិត្ត និងធ្វើទារុណកម្មអោយគាត់អោយលុតជង្គង់នៅលើគ្រប់ថ្មគ្រោះ និងបង្អត់បាយអស់រយៈពេល៥ម៉ោង គឺចាប់ពីម៉ោង០៦និង២០នាទីព្រឹក រហូតដល់ម៉ោង០១ និង០០នាទីរសៀល ដែលហេតុការធ្វើទារុណកម្មកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ថ្មីៗនេះ។
ដោយម៉ូលហេតុលោក សន ស៊ា ទិញឥដ្ឋ មួយឡានយកទៅដាក់បីកន្លែង ដែលថៅកែឡរឥដ្ឋ មិនអោយចូលទៅដាក់នៅក្នុងបន្ទាយព្រោះកន្លងទៅជាប់ផុង រថយន្ដដឹកឥដ្ឋម្ដងមកហើយ អស់មួយយប់ពីថ្ងៃទើបយកចេញរួច។ ដោយមូលហេតុបន្តិចបន្ទួចនេះហើយទើបធ្វើអោយលោក សន ស៊ា ខឹងច្រឡោតទាំងកម្រោល ទៅលើបុរសកម្មករដឹកឥដ្ឋ ដែលមិនព្រមធ្វើតាមបញ្ជារបស់ខ្លួន ដោយខ្លួនឯងឯងអំណាចមានឋានៈជាមេបញ្ជាការផងនោះ ក៏ចាប់ផ្ដើមខឹងទាំងកម្រោល ឈានដល់ប្រើអំពើហឹង្សា វ៉ៃទាត់ធាក់ បុរសខាងលើមិនអស់ចិត្តខ្លួនឯង ហៅមន្រ្ដីក្រោមឱវាទមានប្រដាប់ដោយកំភ្លើងគ្រប់ដៃ ចាប់សែងញាត់ចូលក្នុងរថយន្តយកទៅ វ៉ៃបន្តនៅក្នុងបន្ទាយបន្ថែមទៀតផង និងគុំរាមយកថ្នាំញៀនមកដាក់ក្នុងហោប៉ៅ ដាក់កំហុសចាប់ខ្លួនជនរងគ្រោះបន្ថែមទៀត។ គេសង្ស័យលោក សន ស៊ា មានរក្សាទុកសាធាតុញៀនហើយមើលទៅ បានជាគំរាមចាប់ញាត់គ្រឿងញៀនបែបនេះ នេះបើតាមការបកស្រាយពីជនរងគ្រោះបានដឹង។
ចំណែកលោកឧត្ដមសេនីយ៍ទោ សន ស៊ា បានអោយដឹងថា៖ សមត្ថកិច្ចគេមកសម្របសម្រួលបញ្ចប់រឿងអស់ហើយ គ្មានអីទេ បើវាខ្លាំងអោយអ្នកសាព័ត៌មាន នាំអាថាគាត់វ៉ៃ ទៅជួបលោកនៅបន្ទាយចុះ ហើយអោយវាឆ្លើយថា៖ គាត់វ៉ៃមិចខ្លះ លោកបន្តថា៖ អានិងមិនរួចខ្លួនទេ ចំតែមើលទៅ។
ដោយឡែកៈនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ស្រាប់តែបែកធ្លាយសម្លេងសម្ភាសន៍ទៅ លោក សន ស៑ា មេបញ្ជាការកងពលតូចលេខ៤ ជាមួយអង្កភាព ស្លាបប៉ាអព្យាក្រិត្យ បានថ្លោះធ្លោយពាក្យសម្តីថា៖ "ខ្លួននិងបក្សពួកពិតជាបានទាត់ ធាក់ និងទះកំភ្លៀង កម្មករឡឥដ្ឋ នោះមេន"...!!!
តែកូនចៅលោក សន ស៑ា មេបញ្ជាការងកងពលតូចលេខ៤ បានធ្វើការបដិសេដ៍ថា៖ ពុំមានការប្រើអំពើហឹង្សាណាមួយលើកម្មករឡឥដ្ឋនោះទេ តែលោក សន ស៑ា ផ្ទាល់ លោកបានឆ្លើយថា៖ ពិតជាបានវាយដំលើកម្មករនោះមែន ដោយសារតែកម្មករនោះមានអត្តចរិកមិនត្រឹមត្រូវអត់សីលធម៌។
ក្រោយពីមានការបែកធ្លាយសម្លេង លោកមេបញ្ជាការកងពលតូចលេខ៤ យោងតាមប្រភពមតិពីសំណាក់មហាជនជាច្រើន ដែលចូលចិត្តតាមដានព័ត៌មាន និងអ្នកចូលលេងបណ្តាញសង្គម Facebook បានអាណិតអាសូរដល់បុរសនិងម្តាយជនរងគ្រោះជាខ្លាំងខណៈបានឃើញគ្លីកវេដេអូរ សូមអំពាវនាវអោយសម្ដេចតេជោជួយផ្ដល់យុត្តិធម៌ជូនដល់គ្រួសារគាត់ផង មតិហាជន និងប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថា៖ សម្ដេចតេជោ និងមិនទុកអោយមន្ត្រីរូបនេះបំផ្លាញផលប្រយោជន៍ជាតិ បំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ តទៅនោះទេ "ទាហានមានច្បាប់ទាហាន គ្រួសារមានវិន័យគ្រួសារ" ដែលកន្លងមកសម្ដេចបានមានប្រសាសន៍ថា៖ យើងដើរមកដល់អភិក្រមទាំងប្រាំហើយ "ងូតទឹក ឆ្លុះកញ្ចក់ សិតសក់ ព្យាបាល វះកាត់"៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
www.poipetpostnews.com