ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឈ្មួញវៀតណាមម្នាក់ បានទំលាយហែកកេរ្ត៍រឿងគយរដ្ឋករខ្មែរប្រចាំច្រកជ្រៃធំ ខេត្តកណ្ដាល ថាការបង់ពន្ធខ្លះ និងទំនិញមិនបង់ពន្ធខ្លះ ទើបបានចំណេញ...!!!
Tue,13 August 2019 (Time 09:21 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 821នាក់)


ខេត្តកណ្ដាល៖ ដោយយោងតាមការចុះផ្សាយសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ បានចុះផ្សាយពាក់ព័ន្ធទៅនិងរថយន្តដឹកទំនិញធំៗ ដែលគេសង្ស័យថា៖ ជារថយន្តរបស់លោកឧកញ្ញ៉ា សុខ ថៃ បាននាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកកោះធំ ក្នុងខេត្តកណ្ដាល ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់ពីមន្ត្រីគយរដ្ឋករដែលប្រចាំការនៅច្រកទ្វារអន្តរជាតិនោះទេ។ ហើយបើយោងតាមការបញ្ជាក់ពីក្រុមឈ្មួញ ដែលដឹកទំនិញពីប្រទេសវៀតណាម បានអោយដឹងថា៖ ទំនិញរបស់លោកឧកញ៉ា សុខ ថៃ ត្រូវបានយកមកស្តុបទុកក្នុងឃ្លាំងជាច្រើនកន្លែងក្នុងក្រុងតាខ្មៅ ដែលស្ថិតក្នុងដែនដីត្រូវបង់ពន្ធរបស់លោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករប្រចាំខេត្តកណ្ដាល។ ប្រភពបានអោយដឹងថា៖ ឃ្លាំងស្តុបទំនិញគេចពន្ធរបស់លោកឧកញ៉ា សុខ ថៃ មានពីកន្លែងផ្សេងគ្នា គឺ ស្ថិតនៅចំណុចផ្ទះលេខ 048 ផ្លូវលេខ 21 ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងមួយទីតាំងទៀតស្ថិតនៅផ្លូវលេខ 21B ភូមិព្រែកសំរោង ក្រុងតាខ្មៅ។ ប្រភពដ៏ដែលបានបញ្ជាក់ថា៖ លោកឧកញ៉ាសុខ ថៃ តែងតែដឹកទំនិញគ្រប់ប្រភេទ ដោយមានការបង់ពន្ធខ្លះ និងមិនបង់ពន្ធខ្លះ ចូលតាមច្រកអន្តរជាតិជ្រៃធំ ខេត្តកណ្ដាល និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរីខេត្តតាកែវ ដោយមានឈ្មោះ(យំាង)ជនជាតិវៀតណាម ជាអ្នកគ្រប់គ្រងលើការដឹកទំនិញទាំងនេះ។ បុរសឈ្មោះ យាំង បានអោយដឹងថា៖ គាត់ជាអ្នកនាំទំនិញនេះចូលតាមច្រកជ្រៃធំ និងច្រកបាក់ដៃ ពិតប្រាកដមែន ប៉ុន្តែលោកបានអះអាងថា៖ ទំនិញនេះជារបស់អភិបាលរង ខេត្តកណ្ដាល ម្នាក់ ដែលលោកសុំមិនបញ្ចេញឈ្មោះ។ លោក (យាំង) បានបន្តទៀតថា៖ ជាធម្មតាលោកតែងតែដឹកទំនិញមកតាមរបៀបនេះ បើមិនធ្វើដូច្នេះមិនអាចមានប្រាក់ ចំណេញចែកជាមួយមន្ត្រីគយប្រចាំច្រកទ្វារព្រំដែន និង មេគយខេត្តកណ្ដាល បានទេ។ ចំណែកលោកឧកញ៉ា សុខ ថៃ បានឆ្លើយតបមកអ្នកសារព័ត៌មានក្នុងស្រុកថា៖ លោកពិតជាមានឃ្លាំងស្តុបទំនិញទាំងនេះមែន តែលោកបានលក់អោយឈ្មួញវៀតណាមឈ្មោះ(យាំង)ដែលជាដៃគូរកស៊ីជាមួយគ្នាបាត់ទៅហើយ។ ជុំវិញករណីដឹកជញ្ជូនទំនិញខាងលើ ទោះបីជាមានការបកស្រាយយ៉ាងនេះក្តីប្រជាពលរដ្ឋក៏ដូចជមហាជនទូទៅ សូមសំណូមពរដល់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មេត្តាបើកការអង្កេតឃ្លាំងស្តុកទំនិញដែលសង្ស័យថា៖ បាននាំចូលនូវទំនិញគេចពន្ធជាច្រើនប្រភេទពីប្រទេសវៀតណាម ចូលមកកម្ពុជា ដើម្បីបញ្ជាក់អោយច្បាស់ពីភាពសុចរិត នៃការរកស៊ីការប្រកួតប្រជែងទីផ្សារសេរី ជាពិសេសទៅទៀត គឺត្រួតពិនិត្យថវិកាចំណូលពន្ធរដ្ឋដែលបាត់បង់ ដោយសារតែក្រុមបុគ្គលនិយមមួយក្តាប់តូចនេះផងបាទ៕ ដោយៈ ព្រីង សំឡត អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1751 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7063 នាក់
ខែនេះ :
22901 នាក់
3 ខែនេះ :
77520 នាក់
សរុប :
1661447 នាក់