ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីសម្ពោធដាក់អោយប្រើប្រាស់ ស្ពាន ច្រាំងចោត ស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ជាផ្លូវការហើយ....
Wed,14 August 2019 (Time 10:11 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 765នាក់)


ខេត្តបាត់ដំបង៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៩​នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ ស្ពានច្រាំងចោត ស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ និងស្ពាន៤ផ្សេង ទៀត នៅស្រុកសំឡូត ស្រុកបវេល​ ស្រុកឯកភ្នំ និងស្រុកកំរៀង ខេត្តបាត់ដំបង ជាផ្លូវការហើយ ដែលជា ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងពិធីសម្ពោធនៅផងដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា៖ ស្ពានច្រាំងចោត មានប្រវែង១៦២ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតក្នុងភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានអនុវត្តការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃក្រសួងការពារជាតិ និងត្រូវបានត្រួតពិនិត្យការសាងសង់ ដោយនាយកដ្ឋានហេដ្ឋា រចនាសម្ព័ន្ធសាធារណៈនៃក្រសួងសាធា រណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ រយៈពេលសាងសង់ ចំនួន០២ឆ្នាំ ដែលបានចាប់ផ្តើមសាងសង់ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧។ និងបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ចំណាយថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ៤,៩៧១លានរៀល ស្មើ១លានដុល្លាសហរដ្ឋអាមេរិក។ ដោយឡែកស្ពាន៤កន្លែងផ្សេងទៀត រួមមានៈ ទី១-ស្ពានប្រវែង៤៥ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិមាក់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា១,៧១២ លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ ទី២-ស្ពានប្រវែង៧២ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រែកកញែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ៣,១៥១លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ ទី៣-ស្ពានប្រវែង៥៤ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ២,៤៥៩លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ និងបានបញ្ចប់នៅ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ ទី៤-ស្ថានប្រវែង១០២ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ប្រើប្រាស់ថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ៣,១៥១លានរៀល ដោយបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។ ឆ្លើយតបនិងសមិទ្ធផលថ្មី សម្រាប់អ្នកខេត្តបាត់ដំបងនេះ សម្ដេចក្រឡាហោម ស ខេង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រើប្រាស់ស្ពានដែលទើបសម្ពោធនេះ ដើម្បីជាប្រយោជន៍ ជាពិសេសទាញយកនូវផលិតផលដែលបានមកពីការកសាងស្ពាននេះ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបងប្អូនបន្ថែមទៀត។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានសុខសន្ដិភាពពេញលេញ គ្មានក្រុមកងទ័ពក្រៅច្បាប់ ដើម្បីមកធ្វើសង្គ្រាមជាមួយរាជរដ្ឋាភិបាល ដែលនេះជាភព្វសំណាងរបស់ប្រជាជនកម្ពុជាទាំងអស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសង្កត់ធ្ងន់ថា៖ បើស្រុកគ្មានសុខសន្ដិភាព ប្រជាពលរដ្ឋមិនមានពេលដើម្បីប្រកបមុខរបរប្រចាំថ្ងៃបាននោះទេ។ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានអះអាងថា៖ស្របពេលដែលប្រទេសជាតិមានសន្ដិភាព ប្រជាពលរដ្ឋត្រូវតែរួមគ្នាគិតដើម្បីកសាងជីវភាព អោយសប្បូរសប្បាយ ហើយកុំទៅជឿការឃោសនាអូសទាញពីមជ្ឈដ្ឋានអ្នកនយោបាយខ្លះ ដែលគេមានបំណងដើម្បីគៀងគរប្រមូលប្រជាពលរដ្ឋទៅគាំទ្រគេ អោយទៅប្រឆាំងរាជរដ្ឋាភិបាល តាមរយៈការធ្វើបាតុកម្ម៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
743 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
5651 នាក់
ខែនេះ :
18872 នាក់
3 ខែនេះ :
70770 នាក់
សរុប :
1558939 នាក់