ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកចោរឆក់ឱកាស់លួចម៉ូតូ! ពេលម្ចាស់ម៉ូតូ ទុកម៉ូតូនៅលើចញ្ចើមផ្លូវតែមួយភ្លែតសោះ តែត្រូវបានជាប់ខ្នោះបោះសម្ថកិច្ច...!!!
Wed,14 August 2019 (Time 04:51 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 727នាក់)


ស្រុកមោងឬស្សី៖ គ្រាន់តែម្ចាស់ម៉ូតូ ទុកម៉ូតូនៅលើចញ្ចើមផ្លូវតែមួយភ្លែតសោះ ស្រាប់តែលោកចោរចូលមកលួចភ្លាម តែត្រូវបានជាប់ខ្នោះបោះសម្ថកិច្ច កាលពីវេលា០៣ និង៥០ នាទី ទៀបភ្លឺ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩ នៅចំនុចក្រុមទី២១ ភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ប្រភពពីសម្ថកិច្ចនគរបាលស្រុកមោងឬស្សី បានអោយដឹងថា៖ យោងទៅតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូដែលមានទីតាំងនៅចំណុចបាត់ម៉ូតូខាងលើ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ សៀង ឃីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ដោយជាប់ពាក់ព័ន្ធ ករណីអំពើលួច ម៉ូតូ ម៉ាកហុងដាទ្រីម១គ្រឿងពណ៌ខ្មៅ សេរី២០០៥ ស្លាកលេខបាត់ដំបង ១F. ១២៤៧ ដែលមានលេខតួម៉ាសុីន 8020213 ជារបស់ឈ្មោះ ហុឹម ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ដោយមូលហេតុមុនដំបូង ខណ:ពេលម្ចាស់ទុកម៉ូតូទុកម៉ូតូលើចិញ្ចើមផ្លូវ រួចចុះទៅលាងសណ្តែកបណ្តុះនៅក្នុងស្ទឹងមោងឬស្សី ហើយនៅពេលនោះជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូ យកទៅភ្លាមៗតែម្តង នេះបើតាមការបញ្ជាក់ពីម្ចាស់ម៉ូតូខាងលើនោះ បានអោយដឹងបន្តថា៖ នៅយប់ទាបភ្លែនោះដែរ លោកក៏បានទៅដាក់ពាក្យបណ្តឹងនៅកន្លែងសម្ថកិច្ចអោយជួយរកជនសង្ស័យ ដែលបានលួចយកម៉ូតូគាត់ទៅបាត់ អស់រយះពេលជាច្រើនម៉ោងហើយ លុះមិនបានប៉ុន្មានម៉ោងក្រោយមកក៏ត្រូវបានសម្ថកិច្ចបានរាយការណ៏មកប្រាប់គាត់វិញថា៖ បានឃាត់ជនសង្ស័យនិងម៉ូតូបានមកវិញ។ បច្ចុបន្នៈ សម្ថកិច្ចនគរបាលស្រុកមោងឬស្សីបានប្រគល់ម៉ូតូទៅអោយម្ចាស់វិញហើយ។ចំណែកជនសង្ស័យខាងលើត្រូវបាន សម្ថកិច្ចជំនាញនៃអធិការស្រុកមោងឬស្សី កំពុងសួរនាំនិង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលា ការខេត្តបាត់ដំបងចាត់ការបន្តតាមតិវិធី៕ ដោយៈ សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1782 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7094 នាក់
ខែនេះ :
22932 នាក់
3 ខែនេះ :
77551 នាក់
សរុប :
1661478 នាក់