វ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស រ៉យទើ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ បានអោយដឹងថា៖ ក្រុមមន្ត្រីអាមេរិក បានអោយដឹងថា ចិន បានទាត់ចោលសំណើបំពេញទស្សនកិច្ច របស់នាវាចម្បាំងអាមេរិក ចំនួន០២គ្រឿង មកកាន់កំពង់ផែទីក្រុងហុងកុង ចំពេលដែលមានសេចក្ដីរាយការណ៍ថា៖ កងទ័ពចិនចាប់ផ្ដើមចល័តទៅកាន់តំបន់ក្បែរព្រំដែននៃទីក្រុងមួយនេះ។ ក្រុមមន្ត្រីអាមេរិកបានបញ្ជាក់ទៀតថា៖ នាវាទាំង០២គ្រឿងខាងលើ មួយជានាវា USS Green Bay ដែលបានដាក់សំណើបំពេញទស្សនកិច្ច មកកាន់កំពង់ផែទីក្រុងហុងកុង នៅចុងខែ សីហា នេះ រីឯនាវាចម្បាំងបំពាក់មីស៊ីល USS Lake Erie បានដាក់សំណើបំពេញទស្សនកិច្ចនៅក្នុងខែកញ្ញា ខាងមុខ នេះ។ ប៉ុន្តែ ក្រុមមន្ត្រីទាំងនេះ មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការបដិសេធសំណើពីភាគី ចិន នោះទេ។ គួរបញ្ជាក់ផងដែរថា៖ ចិនធ្លាប់បានបដិសេធសំណើដូចខាងលើ លើកចុងក្រោយបំផុត សម្រាប់នាវា ចម្បាំង Wasp កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។ ប៉ុន្តែ សំណើបំពេញដំណើរទស្សនកិច្ច របស់នាវាចម្បាំងអាមេរិក USS Green Bay និង USS Lake Erie កើតមានឡើងចំពេល ទីក្រុង ហុងកុងកំពុងជួបភាពចលាចលដោយសារតែបាតុកម្មតវ៉ា ខណៈមានសេចក្ដីរាយការណ៍ ថា៖ ចិន បានបញ្ជូនរថពាសដែក និងរថក្រោះជាច្រើនគ្រឿងទៅកាន់តំបន់ក្បែរ ព្រំដែនទីក្រុងហុងកុង៕ បកប្រែដោយៈ ស.ស.អ.ក ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា