ទីក្រុងតេហេរ៉ង់៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានអោយដឹងថា៖ ប្រធានាធិបតី អ៊ីរ៉ង់ លោក ហាស្សាន រួហានី (Hassan Rouhani) បានថ្កោលទោសគម្រោងបេសកកម្ម ល្បាតឈូងសមុទ្រពែករបស់សហរដ្ឋអាមេរិក និងបានលើកឡើងថា៖ វាជារឿងមិនចាំបាច់ឡើយ ដោយបណ្តាប្រទេសនៅជុំវិញតំបន់នេះ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារសន្តិសុខក្នុងតំបន់បានហើយ។ លោក Rouhani បាននិយាយថា៖ មិនចាំ បាច់ត្រូវការទាក់ទាញកម្លាំងបរទេស ដើម្បីមកជួយរក្សាសន្តិសុខនៅឈូងសមុទ្រពែកនោះទេ។ បើតាមលោកប្រធានាធិបតី អ៊ីរ៉ង់ ក្រុមប្រទេសអារ៉ាប់ នៅតំបន់នេះ គួរតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សន្ទនា និងរួបរួមសាមគ្គីគ្នាដើម្បីធានាបានសន្តិសុខ និងសន្តិភាព នៅឈូង សមុទ្រពែក ខណៈសកម្មភាពរបស់អាមេរិក នឹងគ្មានប្រយោជន៍សម្រាប់ប្រទេសណាមួយឡើយ។ គួរបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អង់គ្លេស ទើបបានចល័តនាវាចម្បាំងមួយគ្រឿង អោយចូលរួមក្នុងបេសកកម្មរបស់ទីក្រុងវ៉ាស៊ីនតោន នៅឈូងសមុទ្រពែក។ ក្នុងកិច្ចប្រឹងប្រែងចម្រុះអន្តរជាតិ ដើម្បីល្បាតការពារសន្តិសុខនៅតំបន់នេះ សហរដ្ឋអាមេរិកបានហៅសម្ព័ន្ធមិត្តរបស់ខ្លួននៅ អឺរ៉ុប ដូចជា អង់គ្លេស បារាំង និងអាល្លឺម៉ង់ ព្រមទាំងនៅអាស៊ី-ប៉ាស៊ីហ្វិក ដូចជាជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលី អោយចូលរួមជាមួយ ប៉ុន្តែប្រទេសខ្លះបានបដិសេធ និងខ្លះទៀតកំពុងស្ទាក់ស្ទើរក្នុងចិត្ត ដូចជាអាល្លឺម៉ង់ជាដើម។ អាមេរិកបានផ្តួចផ្តើមបែបនេះ បន្ទាប់ពីទី(ក្រុងតេហេរ៉ង់)បានរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេស០១គ្រឿង នៅច្រកសមុទ្រ Hormuz ជាប់ឈូងសមុទ្រពែក ដែលទំនងជាការសងសឹក ចំពោះការដែលអង់គ្លេសឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ នៅច្រកសមុទ្រតំបន់ Gibraltar។ ដោយឡែក បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ កាលពីម្សិលមិញ អ៊ីរ៉ង់ ជឿជាក់ថា៖ ទីក្រុងឡុងដ៍ អាចនឹងដោះលែង កប៉ាល់ដឹកប្រេងខ្លួនក្នុងពេលឆាប់ៗនេះ៕ បកប្រែដោយៈ ស.ស.អ.ក ចេញផ្សាយដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា