ខេត្តឧត្តរមានជ័យ៖ យោងតាមប្រសាសន៍ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានអោយភ្នាក់ងារសារព័ត៌មានយើងដឹងថា៖ អំពើឃាតកម្មសម្លាប់បុរសម្នាក់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ ត្រូវបានវែកមុខរកឃាតករឃើញហើយ តាមពិតគឺជានព្រះសង្ឃចៅអធិការគង់នៅវត្តដីថ្មីសោះ គឺដោយសារជនរងគ្រោះខាងដឹងរឿងព្រះសង្ឃច្រើនពេកហើយ លោកឧត្តមសេនីយ៍ទោបានអោយដឹងថា៖ ការឃាត់ខ្លួនព្រះសង្ឃចៅអធិការមួយអង្គ នៅវេលាយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះ ដោយយោងតាមការស្រាវជ្រាវដឹងមុខសញ្ញា កម្លាំងសមត្ថកិច្ចទើបឈានទៅធ្វើការឃាត់ខ្លួនជនដៃដល់តែម្ដង (គឺជាចៅអធិការវត្តដីថ្មី)សោះ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចថា៖ ពីមូល ហេតុ ដែលនាំអោយកើតមានអំពើឃាតកម្មនេះ គឺបណ្ដាលមកពីព្រះសង្ឃអង្គនោះ បានខឹងជនរងគ្រោះ ដែលជាអ្នករត់ម៉ូតូឌុប ដែលដឹងរឿង ថាខ្លួនលួចមានស្រីស្នេហ៍ ដែលជាទង្វើខុសនិងវិន័យរបស់ព្រះពុទ្ធសាសនាចំណែកប្រភពផ្សេងទៀតថា៖ មកពីរឿងព្រះសង្ឃចៅអធិការវត្តដីថ្មីុ ដែលជាឃាតកដៃឆៅរូបនេះ ធ្លាប់បានខ្ចីលុយជនរងគ្រោះជាង(៤០០០ដុល្លារ) ប៉ុន្ដែ គ្មានលុយសងក៏គិតខ្លីយ៉ាងហ្នឹងទៅ បន្ទាប់ពីការស្រាវជ្រាវ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ ក៏បាននាំខ្លួនព្រះសង្ឃដែលជាឃាតក ដ៏ឃោឃៅនេះទៅចង្អុលបង្ហាញ ពីទីតាំងដែលខ្លួនបានយកសពទៅបោះចោល ដែលមានចម្ងាយប្រហែល០៣គីឡូម៉ែត្រ ខាងលិចស្ពានទីរួមស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នៈ កំលាំងសមត្ថកិច្ចនគរបាលជំនាញផែនព្រហ្មទណ្ឌ កំពុងសួរនាំ និងចាត់ការបន្តទៅតុលាខេត្តដើម្បីចាត់ការតាមនិតិវិធី៕ ដោយៈ លោក ស៊ុយ វុទ្ធី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា