រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចស្តីអំពី ការបង្កើតក្រុមការងារចុះធ្វើអធិការកិច្ចនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។ សេចក្តីសម្រេចលេខ ០៧២ សសរ របស់ក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចាត់តាំងមន្ត្រីចំនួន៩រូប ដោយមាន ឯកឧត្ដម សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាប្រធាន និង ឯកឧត្តម ប៉ែនច័ន្ទ សុខខេមរា អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ជាអនុប្រធាន។ សេចក្តីសម្រេចនេះ បានប្រគល់តួនាទី និងភារកិច្ចសំខាន់ៗមួយចំនួន ដល់ក្រុមការងារ រួមមាន៖ ១- ចុះធ្វេីអធិការកិច្ចលេីការងារសូរិយោដី ការងារសំណង់ ការគ្រប់គ្រងបុគ្គលិក និងការផ្ដល់សេវាសាធារណៈ។ ២- ត្រួតពិនិត្យការអនុវត្តផែនការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ។ ៣- ធ្វើរបាយការណ៍លទ្ធផលនៃការធ្វើអធិការកិច្ចជូនក្រសួង។ ៤- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ក្រសួង ។ សូមជម្រាបជូនថា៖ លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ គឺជាអតីតប្រធានការិយាល័យសុរិយោដី ក្រុងប៉ោយប៉ែត។ បន្ទាប់ពីលោក ប្រាក់ ប៉ូលី ឡើងកាន់ដំណែងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ មានការផ្ទុះឡើងនូវការរិះគន់ខ្លាំងចំពោះប្រព័ន្ធដឹកនាំការងាររបស់លោក ដែលឈានដល់មានសេចក្តីសម្រេចរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ក្រុមការងារអោយចុះទៅធ្វើអធិការកិច្ចដើម្បីស្វែងរកការពិតតែម្តង។ គួរកត់សម្គាល់ថា៖ ស្របពេលដែលវិស័យអចលនទ្រព្យ និងសំណង់ ក្នុងប្រទេសកម្ពុជាកំពុងមានហាងឆេងល្អ សេចក្តីរាយការណ៍អំពីភាពស្មុគស្មាញនៃនីតិវិធីផ្ទេរកម្មសិទ្ធិអចលនវត្ថុ និងការសុំច្បាប់សាងសង់ បង្កឡើងពីសំណាក់មន្ត្រីជំនាញមួយចំនួន ក៏ហាក់ផ្ទុះឡើងច្រើនផងដែរ។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏ទើបតែឃាត់ខ្លួនមនុស្ស ៣នាក់ រួមមាន ប្រធាន, អនុប្រធាន និងមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើស ជំរិតទារប្រាក់ពីពលរដ្ឋ ប្រមាណជា ១០ម៉ឺនដុល្លារ ជាថ្នូរនឹងការចេញច្បាប់សាងសង់រោងចក្រ៕ ដោយៈ ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា